ថ្ងៃអង្គារ ០២-មិនា-២០២១ ០២:៣៦:២០ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ក្រុមគ្រួសារ​ លោក គង់ ប៊ឹប និងសប្បុរសជននានា បានមូលមតិគ្នាធ្វើពិធីបុណ្យសាមគ្គី

ក្រុមគ្រួសារ​ លោក គង់ ប៊ឹប និងសប្បុរសជននានា បានមូលមតិគ្នាធ្វើពិធីបុណ្យសាមគ្គី

ក្រុមគ្រួសារ​ លោក គង់ ប៊ឹប និងសប្បុរសជននានា បានមូលមតិគ្នាធ្វើពិធីបុណ្យសាមគ្គី សប្បុរសធ៌មបរិច្ចាគទានចំនួន ១៣៥គ្រួសារ និងប្រជាការពារ ៣៤នាក់

ខេត្តសៀមរាប៖ លោក គង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងសប្បុរសជននានា បានមូលមតិគ្នាធ្វើពិធីបុណ្យសាមគ្គីសប្បុរសធ៌មបរិច្ចាគទាន ១៣៥គ្រួសារ ប្រជាការពារ៣៤នាក់និងប្រជាពលរដ្ឋក្រីក្រ ដែលមកបន្តបន្ទាប់១០១គ្រួសារទៀតនៅសាលាបុណ្យភូមិខ្នារ។
លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ នៃសង្កាត់ជ្រាវ បានឲ្យដឹងថា ពិធីបុណ្យសាមគ្គីសប្បុរសធ៌មបរិច្ចាគទាន ១៣៥គ្រួសារ ប្រជាការពារ ៣៤នាក់ និងប្រជាពលរដ្ឋក្រីក្រ ១០១គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៤០kg មី១កេះ ត្រីខ១យួ សារុង១ ក្រម៉ារ១ ប៊ីចេង១កញ្ចប់ ថវិកាចំនួន១៣៥០០០រៀល និងមានជួយបងប្អូនដែលមិនមានឈ្មោះក្នុងនេះមួយចំនួនថែមទៀត។

លោក គង់ ប៊ឹប បានបន្តថា ខ្ញុំបាទតំណាងឲ្យម្ចាស់ដើមទានប្រធានដើមបុណ្យ សូមជូនចំណែកបុណ្យនេះដល់ ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា លោកៗស្រីបងប្អូនទាំងអស់ ដែលបានអញ្ជើញមកចូលរួមឧបត្ថម្ភថវិកា និងគ្រឿងបរិភោគក្នុងកម្មវិធីនេះ និងបានចំណែកបុណ្យស្មើរៗគ្នាសូមអនិមោទនា។

ការចែកអំណោយនេះធ្វើឡើងនៅថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯក ស-ក ព-ស ២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នៅសាលាបុណ្យភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និងខេត្តសៀមរាប។ក្នុងនោះដែរស្ត្រីជាពលរដ្ឋម្នាក់ដែលទទួលអំណោយនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានផ្តល់ជាគ្រឿងឧបភោគបរិភោគផ្សេងៗនិងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព បានមួយចំណែក៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14