ថ្ងៃសៅរិ៍ ០៥-ធ្នូ-២០២០ ០៧:០៥:៣២ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ផ្លូវបេតុង១ខ្សែជាលើកដំបូងនៅស្រុកប្រាសាទបាគងត្រូវបានបិទការដ្ឋានសាងសង់

ផ្លូវបេតុង១ខ្សែជាលើកដំបូងនៅស្រុកប្រាសាទបាគងត្រូវបានបិទការដ្ឋានសាងសង់

ផ្លូវបេតុង១ខ្សែជាលើកដំបូងនៅស្រុកប្រាសាទបាគងត្រូវបានបិទការដ្ឋានសាងសង់និងដាក់ឱ្យប្រើប្រាស់ដោយលោកអភិបាលស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានចូលរួមបិទការដ្ឋានសាងសង់និងដាក់ឱ្យប្រើប្រាស់នៅផ្លូវបេតុងមួយខ្សែ មានប្រវែង​៣៩៣ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិដូនទាវ​ ឃុំរលួស​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ដោយប្រើប្រាស់មូលនិធិរដ្ឋបាលស្រុកឆ្នាំ២០១៩។

ក្នុងពិធីនេះក៏មានការចូលរួមពីលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក តំណាងទីចាត់ការផែនការនិងវិនិយោគខេត្ត មន្រ្តីបច្ចេកទេសខេត្ត លោកមេឃុំរលួសនិងមេឃុំបាគង តំណាងអ្នកម៉ៅការសាងសង់ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំចូលរួមផងដែរ​។​

បន្ទាប់ពីមតិស្វាគមន៍របស់លោក អ៊ុំ វង់ មេឃុំរលួសនិងរបាយការណ៍​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស​របស់មន្រ្តីបច្ចេកទេសខេត្តរួចមក លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់អ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែល ខិតខំប្រឹងប្រែង​ជួយអោយដំណើរការសាងសង់ផ្លូវ១ខ្សែនេះទទួលបានជោគជ័យ។

លោកអភិបាលបានសំណូមពរអោយបងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវទើបនឹងធ្វើរួចនេះ ព្រោះជាផ្លូវរបស់យើងទាំងអស់គ្នា ហាមរំលោភដីចំណីថ្នល់ក្នុងការសាងសង់សំណង់ផ្សេងៗ ហាមលក់លើផ្លូវ និងកុំចាក់ដីអោយខ្ពស់ជាងផ្លូវ មួយវិញទៀតសូមចូលរួមសំអាតបរិស្ថានអោយបានស្អាតជាប្រចាំ ព្រោះមានទេសចរណ៍ជាតិនិងអន្តរជាតិដើរកំសាន្តនិងជិះរទេះគោកំសាន្តឆ្លងកាត់ជាប្រចាំ។ លើសពីនោះលោកអភិបាលមានគម្រោងដាំដើមឈើនិងដើមផ្កាតាមដងផ្លូវនេះដើម្បីសោភ័ណ្ឌភាពនិងលំនឹងបរិស្ថាន ។

នៅក្នុងឱកាសនៃពិធីនេះដែរលោកអភិបាលក៏បានរំលឹកពីអត្ថន័យនៃថ្ងៃ៧មករាដែលប្រទេសរបស់យើងបានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាមប្រល័យពូជសាសន៍ប៉ុលពត គឺគ្មានទុក្ខវេទនាណាស្មើនឹងរបបប៉ុលពតទេ និងអរគុណដល់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃជ័យជម្នះបានរំដោះប្រទេសចេញពីរបបយង់ឃ្នងប៉ុលពត និងជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិត ។

គុណបំណាច់ដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ គឺដោយសារវីរៈភាពថ្នាក់ដឹកនាំកំពូលៗ​របស់គណបក្សប្រជាជន​កម្ពុជា ​ជាពិសេស សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ដែលបានបូជាអស់​កម្លាំង​​​កាយចិត្ត ប្រាជ្ញាញាណ និងលះបង់ អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ពីរណ្តៅ​មរណៈ​ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងអភិវឌ្ឍន៍ ប្រទេស​ឲ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ​។ ក្នុងនោះគឺការអរគុណដល់សន្តិភាពដែលប្រជាជនកម្ពុជា​ទូទាំងប្រទេស​ រួមទាំងអ្នកស្រុក​ប្រាសាទបាគងយើងផងដែរកំពុងរស់នៅយ៉ាងសុខដុមរមនា និងសុខសាន្ត។

សូមបញ្ជាក់ផងដែរថា ផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងមក ក្រោម​អធិបតីភាពលោក​ ទៀប​ ប៊ុនឈួយ​ ប្រធាន​ក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង​អភិបាលស្រុក ។​ ផ្លូវនេះមាន​ប្រវែង ៣,០៧៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់សាលាឃុំរលួស ឆ្លងកាត់៣ភូមិ មានភូមិ ថ្នល់ត្រង់ នៃឃុំ​បាគង​និង ភូមិរលួសខាងលិចនិង ភូមិដូនទាវ​នៃឃុំរលួស ។​ផ្លូវមួយខ្សែនេះមានសារៈសំខាន់សំរាប់សំរួល​ចរាចរណ៍​និងការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋពីតំបន់ទីប្រជុំជនរលួស ភា្ជប់ទៅផ្លូវជាតិលេខ៦ ជាពិសេសសិស្សា​នុសិស្ស​ធ្វើដំណើរទៅរៀន នៅសាលាវិទ្យាល័យ ហ៊ុន សែន បាគង ។​ តាមការបញ្ជាក់របស់លោកអភិបាលស្រុកថា​នៅឆ្នាំ២០២០ ផ្លូវនេះនឹងបន្តសាងសង់ជាផ្លូវបេតុងរហូតដល់ចប់​ ដោយប្រើប្រាស់ថវិការបស់​រដ្ឋបាលស្រុក​​និងឃុំទាំង២ គឺឃុំរលួសនិងឃុំបាគង៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14