ថ្ងៃអង្គារ ០២-មិនា-២០២១ ០២:៣៨:៣៥ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ហាងកាហ្វេ ជាប់និងផ្សារថ្នល់ចែកបើកលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញយ៉ាងរលូន

ហាងកាហ្វេ ជាប់និងផ្សារថ្នល់ចែកបើកលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញយ៉ាងរលូន

ខេត្តសៀមរាប៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់គ្នាដាក់លុយជាច្រើននៅហាងកាហ្វេជាប់និងផ្សារថ្នល់ចែក ស្រុកសូទ្រនិគម កើតមានយូរណាស់មកហើយគ្មានឃើញសមត្ថកិច្ចខាងណាបង្ក្រាបសោះឡើយ។​ គេបានដាក់ការសង្ស័យថា អធិការនគរបាលស្រុកនិង អាវុធហត្ថស្រុក ខាងលើអាចពាក់ព័ន្ធនិងបនល្បែងខាងលើ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កន្លែងជល់មាន់ភ្នាល់គ្នាដាក់លុយយ៉ាងគគ្រឹកគគ្រេងនៅទីនោះមានទីតាំងនៅភូមិថ្នល់ចែក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ដោយមានសម្លេងហូរកញ្រ្ចៀវពីអ្នកញៀនល្បែងទាំងនោះ ដែលមិនខ្លាចរអែងចិត្តអ្នកដទៃ ហើយនគរបាលស្រុក និងអាវុធហត្ថ ស្រុកហាក់ដូចជាពុំសូវដឹងឮទាល់តែសោះ។
សង្ស័យ ថាសមត្ថកិច្ចស្រុកសូទ្រនិគមត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងខាងលើ ទើបមិនចុះទៅហាមឃាត់និងបង្ក្រាបម្តងណាឡើយ។

ករណីនេះគឺវាផ្ទុយស្រឡះ និងគោលនយោបាយភូមិឃុំមានសុវត្ថភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជារបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានឲ្យបាន។

ករណីខាងលើនេះដែរពលរដ្ឋសំណូមពរដល់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម មេត្តាចុះមើលករណីនេះផង ព្រោះកូនចៅរបស់លោក អាចជាប់ពាក់ព័ន្ធនឹងបនល្បែងខាងលើ។
ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម ធ្លាប់បានឲ្យដឹងថា ករណីខាងលើនេះខាងលោកមិនបានដឹងនោះទេ ហើយលោកបានឲ្យកូនចៅរបស់លោកទៅមើល ហាងកាហ្វេខាងលើនេះ ហើយក៏ឃើញមានលេងពិតប្រាកដមែន។

លោកបន្តថា បន្ទាប់ពីនគរបាលចុះទៅមើលពួកអ្នកលេងល្បែងទាំងនោះពួកគេបាននាំគ្នារត់បាត់អស់។លោកបន្តថា សព្វថ្ងៃ គេផ្អាកហើយ តែសង្ស័យគេនៅលេង ប្រដាល់ ថ្ងៃសៅរ៍ និងអាទិត្យ។ចំណែក លោកមេបញ្ជារការ អាវុធហត្ថស្រុកសូទ្រនិគម ក៏បានឲ្យដឹងថា លោកមិនដឹងដែររឿងហ្នឹង ព្រោះកន្លែងនោះប៉ូលិស ធ្លាប់ចុះបិទម្តងមកហើយ។លោកបន្តថា ចាំស្អែកនិងឲ្យកូនចៅចុះទៅមើល។ចំណែកលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីខាងលើ នេះលោក នឹងឲ្យខាងស្រុកចុះទៅមើល៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14