ថ្ងៃពុធ ១៤-មេសា-២០២១ ០២:៤៣:៤៤ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់គោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់ចំនួន២គ្រឿងប្រគល់ឲ្យមេព្រៃ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់គោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់ចំនួន២គ្រឿងប្រគល់ឲ្យមេព្រៃ

ខេត្តសៀមរាប៖​​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០១និងទី២ខែកុម្ភៈឆ្នាំ២២០២០នេះបានធ្វើការចុះបង្រ្កាបគោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់បានចំនួន២គ្រឿង ដែលដឹកឆ្លងកាត់ខេត្តសៀមរាប យកទៅប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ប្រតិប្តិការនេះដឹកនាំដោយលោកផ្ទាល់ក្រោមការបញ្ជារពីលោកប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប។

លោកបន្តថាប្រតិបត្តិការនេះមាន២លើក លើកទី១បង្ក្រាបនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី បានឈើមួយគោយន្តគ្រឿងឈើប្រមាណជា២ម៉ែត្រគូប។ម្ចាស់ឈើមានឈ្មោះមាណ ខាន រស់នៅភូមិគោកឫស្សី ឃុំបល្ល័ង ស្រុកប្រាសាទបាគង។ទី២បង្ក្រាបនៅភូមិ យាងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ម្ចាស់ឈើ គេចខ្លួនបាត់ដោយទម្លាក់ឈើទុកនៅផ្ទះអ្នកភូមិ។ឈើប្រភេទក្តាមានប្រមាណជាង៤ម៉ែត្រគូប។

លោកបញ្ជាក់ថា ឈើទាំងនេះដឹកយកទៅប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើតាមស្រុកនិមួយៗរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។លោកបញ្ជាក់ទៀតថា ដោយទទួលបានការណែនាំពីថ្នាក់លើ ហេតុនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងបន្តតាមដាននិងឈានដល់ការបង្ក្រាបជាបន្តបន្ទាប់ទៀត។

គួររម្លឹកផងដែរថា បច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ឆ្ពោះមកកាន់ខេត្តសៀមរាប កំពុងហក់ឡើងទៀតហើយ ខណៈសមត្ថកិច្ចជំនាញមួយចំនួននៅតាមដងផ្លូវជាអ្នកបើកដៃឲ្យបទល្មើសទាំងនេះចរាចរណ៍យ៉ាងរលូន ជាថ្នូរនិងលាភសក្ការៈ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14