ថ្ងៃសៅរិ៍ ០៥-ធ្នូ-២០២០ ០៧:១៦:២១ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ឥណ្ឌា​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួនចំនួន​៣២៤​នាក់​ចេញ​ពី​ទីក្រុង​វូហាន​​ដែល​ជា​ទីកន្លែង​នៃ​​ការ​ផ្ទុះ​ឡើង​នូវ​​មេរោគ​កូរ៉ូណា

ឥណ្ឌា​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួនចំនួន​៣២៤​នាក់​ចេញ​ពី​ទីក្រុង​វូហាន​​ដែល​ជា​ទីកន្លែង​នៃ​​ការ​ផ្ទុះ​ឡើង​នូវ​​មេរោគ​កូរ៉ូណា

ឥណ្ឌា​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួនចំនួន​៣២៤​នាក់​ចេញ​ពី​ទីក្រុង​វូហាន​ដែល​ជា​ទីកន្លែង​នៃ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​នៅ​ទី​នោះ​ជនជាតិ​ឥណ្ឌា ​កំពុង​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​នានា។បន្ទាប់ពី​យន្ត​ហោះ​ចុះ​នៅ​ក្នុង​រដ្ឋ​ធានី​ញូវដែលី​កាល​ពី​ថ្ងៃ​សៅរ៍ អ្នក​ដំណើរ​ទាំង​នោះ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​កាន់​ទីកន្លែង​ដាច់​ដោយ​ឡែក​២​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កងទ័ព ​ដែល​ពួកគេ ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​សង្កេត​មើល​រយៈ​ពេល​២​សប្តាហ៍។

ឥណ្ឌា​បាន​បញ្ជាក់​ពី​ករណី​នៃ​មេរោគ​កូរ៉ូណា​លើក​ទី១​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋ​កេរ៉ាឡា​ភាគ​ខាង​ត្បូង​នៅនិស្សិត​ម្នាក់​ដែល​បានត្រឡប់​មក​ពី​ទីក្រុង​វូហាន​នៃ​ប្រ​ទេស​ចិន។ ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​ឥណ្ឌា​ដែល​មាន​ប្រជា​ពល​រដ្ឋ​ច្រើន​លំដាប់​ទី​២​របស់​ពិភព​លោក​ ឥឡូវ​នេះ ​បាន​ក្លាយ​ជា​ការ​ត្រៀម​ខ្លួន។

មនុស្ស​ជាង​២០០នាក់​ដែល​បាន​មក​ដល់​រដ្ឋ​ធានី​ញូវដែលី​កាល​ពី​ថ្ងៃ​សៅរ៍​ជា​និស្សិត។និស្សិត​ឥណ្ឌា​ជាង​២​ម៉ឺន​នាក់ ​សិក្សា​ក្នុង​ប្រទេស​ចិន ​ភាគ​ច្រើន​រៀន​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត។ជើង​ហោះ​ហើរ​ទី២​មាន​គម្រោង​នឹង​នាំ​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​យ៉ាង​ច្រើន​មក​ពី​ក្រុង​វូហាន​ហើយ​និង​តំបន់​ក្បែរ​នោះ​ដែល​ត្រូវ​បាន​បិទ​ដើម្បី​រារាំង​ការ​រាល​ដាល​នៃ​មេ​រោគ​នោះ។ពួក​អាជ្ញាធរ​បាន​ពិនិត្យសុខភាព​មនុស្ស​ទាំង​អស់​ដែល​បាន​មក​ពី​ប្រទេស​ចិន​និង​ក្រុង​ហុងកុង​នៅ​ឯចំណត​អាកាស​យាន្ត​ដ្ឋានសំខាន់ៗ​ចំនួន​៧​របស់​ឥណ្ឌា​ហើយ​បាន​អនុវត្ត​វិធានការ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គេ​ចំពោះ​ជនណា​ដែល​សង្ស័យ​មាន​មេ​រោគ​កូរ៉ូណា។

មនុស្ស​ប្រហែល​៤០​នាក់ ​បាន​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​រដ្ឋ​ចំនួន​៨។ពួក​អ្នក​ជំនាញ​ខាង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ការ​តាម​ដាន​មើល ​នឹង​ក្លាយ​ជា​ការ​សំ​ខាន់​ដើម្បី​រារាំង​ការរាលដាល​នៃ​មេរោគ​នេះ​នៅ​ក្នុង​ទីក្រុង​នានា​ដែល​មាន​មនុស្ស​ដ៏​ច្រើន​ណាន់​តាន់​តាប់​នោះ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14