ថ្ងៃអង្គារ ០២-មិនា-២០២១ ០៣:៤២:៣៤ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

សម្តេច ស ខេង ស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលទាំ​ងអស់បង្ហាញព័ត៌មានពិត​ជុំវិញបញ្ហាប្រឈ​មនានា

សម្តេច ស ខេង ស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលទាំ​ងអស់បង្ហាញព័ត៌មានពិត​ជុំវិញបញ្ហាប្រឈ​មនានា

សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទីក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤នៅព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃបានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលក្នុងស្រុកទាំងអស់បង្ហាញព័ត៌មានពិតជុំវិញបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារក៏ដូចជាបញ្ហា​ដែលបណ្តាអង្គការទាំងនោះរកឃើញដើម្បីងាយស្រួលឱ្យខាងរាជរដ្ឋាភិបាលងាយស្រួលក្នុងការដោះស្រាយ។

សម្តេចស ខេង បានមានប្រសាសន៍ថា ក្នុងករណីនេះ​ដែលបញ្ហា​ទាំង​នោះមិនត្រូវបានបង្ហាញឱ្យច្បាស់ណាស់នោះទេ មន្រ្តីរាជរដ្ឋាភិបាលពិបាកក្នុងការដោះ​ស្រាយ​ដោយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ សម្តេចបញ្ជាក់ថា ករណីខ្លះ​មានការបំផ្ទុះនូវការលើកឡើងថាមានការកើតឡើងបញ្ហាច្រើនករណីដែលអាជ្ញាធរធ្វើការគាបសង្កត់គំរាមកំហែងជាដើមនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចចង់ឱ្យមានការ​ផ្តល់​ព័ត៌មានជាក់លាក់ ហើយក្នុងករណីដែលអនុវត្តន៍ផ្ទុយពីនេះគឺមានន័យថាអ្នកទាំងនោះ​បំផ្លោងព័ត៌មានពីព្រោះថាពួកគេមិនបានបញ្ជូននូវបញ្ហាប្រឈមដែលពួកគេលើកឡើងដើម្បីឱ្យខាងមន្រ្តីរាជរដ្ឋាភិបាលបានដឹងនិងធ្វើការដោះស្រាយ។

សម្តេចបានបន្តថា មន្រ្តីរាជរដ្ឋាភិបាលមានរបៀបរបបធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ​តាមវេទិកាសាធារណៈដោយធ្វើការបូកសរុបនូវបញ្ហាប្រឈមនានានៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ។ សម្តេចក៏បានណែនាំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលយ៉ាងយូរ០៦ខែម្តងត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមនៅមូលដ្ឋាន។ សម្តេចបានបន្ថែមថាបញ្ហាអ្វីខ្លះដែលបានដោះស្រាយនៅក្នុងរយៈពេល០៦ខែ ហើយបញ្ហាអ្វីខ្លះដែលបានកើតមាន​ក្នុងរយៈពេល០៦ខែដើម្បីធ្វើការដោះស្រាយបន្តទៀត។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) កាល​ពី​ពេល​កន្លង​ទៅ​នេះ ថា​កម្ពុជា​មាន​ការ​រឹត​ត្បិត​សិទ្ធិ​ប្រជា​ពលរដ្ឋ ក្នុង​ការ​តវ៉ា​ផ្សេងៗ​កាល​ពី​ឆ្នាំ​កន្លង​ទៅ សម្តេចស ខេង នាយក​រដ្ឋ​មន្ត្រី​ស្ដីទី បាន​ច្រាន​ចោល និង​ថា​ប្រហែល​ជា​ព័ត៌​មាន​មិន​ពិត​។ ការ​បញ្ជាក់​របស់​សម្តេចស ខេង ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់ វេទិការ​ស្ដី​ពី​ភាព​ជា​ដៃ​គូ​រវាង រាជ​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រសួង​មហា​ផ្ទៃ។ ជាមួយ​គ្នា​នេះសម្តេចស ខេង ស្នើ​ឲ្យ​លើក​បញ្ហា​ដែល​បាន​ចោទ​ឡើង ដាក់​លើ​តុ​ជជែក​គ្នា ដើម្បី​ដោះ​ស្រាយ​រួម​៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14