ថ្ងៃសៅរិ៍ ១៩-កញ្ញា-២០២០ ០១:២៦:៤៩ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

សាលារៀននៅក្នុងទីរួមខេត្តសៀមរាប និងត្រូវបិតទ្វាមួយរយៈពេល បន្ទាប់រកឃើញជំងឺកូវីត១៩ថ្មី នៅលើបុរសជនជាតិខ្មែរម្នាក់

សាលារៀននៅក្នុងទីរួមខេត្តសៀមរាប និងត្រូវបិតទ្វាមួយរយៈពេល បន្ទាប់រកឃើញជំងឺកូវីត១៩ថ្មី នៅលើបុរសជនជាតិខ្មែរម្នាក់

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ដោយមានការបញ្ជារផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អោយបិទសាលារៀនទាំងអស់ នៅក្នុងទីរួមខេត្តសៀមរាប មួយរយៈពេល រងចាំមេរោគកូវីត១៩ថ្មី បានស្ងប់ស្ងាត់ទៅវិញ។ ការដែលត្រូវបិតសាលារៀនពេលនេះ បន្ទាប់ពីកម្ពុជា បានរកឃើញមេរោគកូវីត១៩នៅលើបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ឬកូវីត១៩ថ្មី ហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។

សូមជម្រាបថា៖ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

ការរកឃើញជំងឺកូវីត១៩ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ឬ កូវីត១៩ថ្មី។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមដានរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ បុរសជនជាតិខ្មែរម្នាក់ ដែលបានរកឃើញមេរោគកូវីត១៩ថ្មី កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ដោយមានការតាមដានព្យបាល​ ខ្ពស់បំផុត​​ពីក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះ បុរសជនជាតិខ្មែរម្នាក់ ដែលពិនិត្យឃើញវិជ្ជមាន នៃមេរោគកូវីត១៩ថ្មីនេះ មានសុខភាពធម្មតា ។


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14