ថ្ងៃសៅរិ៍ ០៥-ធ្នូ-២០២០ ០៧:០៩:១៥ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដុតបំផ្លាញទំនិញខូចគុណភាព ចំនួន១៤៥មុខ ស្មើនិង៨៩៦គីឡូក្រាម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដុតបំផ្លាញទំនិញខូចគុណភាព ចំនួន១៤៥មុខ ស្មើនិង៨៩៦គីឡូក្រាម

ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បានធ្វើការ ដុតបំផ្លាញទំនិញវត្ថុតាងខូចគុណភាព ចំនួន១៤៥មុខ ស្មើនិង៨៩៦គីឡូក្រាម យកមកបំផ្លាញចោល បន្ទាប់ពីសមត្ថកិច្ចចម្រុះបានរឹបអូស នាពេលកន្លងមក។
ប្រតិបតត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ ២០២០ ស្ថិតនៅចំនុចកន្លែងចាក់សំរាម ក្នុងភូមិ អន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

លោក លោកវរសេនីយ៍ឯក ជ្រិន គឹមនី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានមានប្រសាសន៍ថា ការដុតទំនិញនេះគឺដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប,តំណាងស្ថាប័នតុលាការ,តំណាងសាខាការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ ខេត្តសៀមរាប សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ នៃមូលដ្ឋាន ចូលរួមផងដែរ។

លោកបន្តថា ទំនិញខូចគុណភាពដែលត្រូវសមត្ថកិច្ចជំនាញដុតបំផ្លាញនេះមានចំនួន១៤៥មុខ ស្មើនិង៨៩៦គីឡូក្រាម ។
ករណីទំនិញនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងខណៈ ដែលពលរដ្ឋបានទិញយកមកបរិភោគដោយមិនបានដឹងពីគុណភាព។ការចាប់ទំនិញគេចពន្ធនេះដែរ បានរួមចំណែកយ៉ាងខ្លាំងក្នុងការជួយដល់សង្គម និងជាពិសេស បានអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14