ថ្ងៃអង្គារ ០២-មិនា-២០២១ ០២:១៦:៥០ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ឡានសុីទែនប្រេងក្រុមហ៊ុនតេលា បុករថយន្តសាំយ៉ុង ដឹកឈើរបួសប្ដីប្រពន្ធ ២នាក់នៅស្រុកសន្ទុក

ឡានសុីទែនប្រេងក្រុមហ៊ុនតេលា បុករថយន្តសាំយ៉ុង ដឹកឈើរបួសប្ដីប្រពន្ធ ២នាក់នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ១៣ និង ០៥ នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ត្រង់ចំណុចមុខវត្តទួលវិហារ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស០២នាក់ និងខូចរថយន្ត ០២គ្រឿង។

រថយន្តម៉ាកសាកមែន(SHACMAN) ពណ៌បៃតង ស ផ្លាកលេខ ភ្នំពេញ3E-7334 ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រថយន្តផ្ទុកប្រេងសាំងរបស់ក្រុមហ៊ុនតេលា។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខ សៀមរាប2A-7152 បើកបរដោយឈ្មោះ ចក សម្បត្តិ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិឆែប១ ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ធ្វើដំណើរពីជើងទៅត្បូងផ្ទុកឈើចម្រៀងពេញរថយន្ត (អ្នកបើករបួសធ្ងន់)។ អ្នករួមដំណើរជាមួយឈ្មោះ ទ្រី គីម ហួយ ភេទ ស្រីអាយុ ៣២ឆ្នាំ នៅភូមិឃុំ ជាមួយអ្នកបើកបររថយន្ត ត្រូវជាប្រពន្ធ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនៅទីតាំងខាងលើ រួចធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរថយន្តទាំង ០២គ្រឿង យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14