ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០៨:០៦:៤៨ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ពលរដ្ឋស្ម័គ្រចិត្តចូលរួមសហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម រុះរើរបងដែលខ្លួនធ្វើរំលោភលើដីផ្លូវ

ពលរដ្ឋស្ម័គ្រចិត្តចូលរួមសហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម រុះរើរបងដែលខ្លួនធ្វើរំលោភលើដីផ្លូវ

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកសូទ្រនិគម បានសហការគ្នាជាមួយម្ចាស់ដីចុះរុះរើរបងដែលធ្វើរំលោភលើផ្លូវចេញវិញហើយ។ហេតុការណ៍ចុះរុះរើ នេះធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មេឃុំដំដែកលោក ផាន់ សាយ បានឲ្យដឹងថា ម្ចាស់ដី ដែលធ្វើរបង នោះមានឈ្មោះ ធៀម សុន និងប្រពន្ធឈ្មោះ វៃ ណា ជាអ្នក រស់នៅភូមិភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពួកគាត់បានយល់ព្រមជាមួយអាជ្ញាធរនិងបានឲ្យរុះរើរបងនោះចេញវិញហើយ។លោកបន្តថា ករណីនេះ លោកបានស្នើឲ្យម្ចាស់ដីមានការដោះស្រាយគ្នាទៅតាមច្បាប់។ហើយការធ្វើផ្លូវនេះគឺមន្ត្រីសុរិយោដី ស្រុកនិងខេត្តបានបិទប្រកាសទុកពេលឲ្យប្តឹងក្នុងរយៈពេល១ខែ តែមិនដឹងយ៉ាងម៉េចបានជាពួកគាត់មកបោះបង្គោលធ្វើរបងដោយមិនប្រាប់អាជ្ញាធរចឹងទេ។ទោះជាយ៉ាងណាលោកនឹងព្យាយាមពន្យល់ដល់កាត់ឲ្យយល់ពីច្បាប់បន្ថែមទៀត។

លោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ក្នុងករណីដែលគេបង្ហោះហ្វេសបុកនោះ លោកបានឲ្យក្រុមការងារចម្រុះ ចុះពិនិត្យដល់កន្លែងកើតហេតុ និងបានដកបង្គោលរបងដែលបោះនៅលើផ្លូវនោះចេញវិញហើយ។លោកបន្តថា ការដែលម្ចាស់ដីនោះគាត់មកបោះបង្គោល របងនៅលើផ្លូវនេះគឺមកពីគាត់ខ្លាចបាត់ដីគាត់ ព្រោះគោលការពង្រីកផ្លូវ ត្រូវបើក១៥ម៉ែត្រគឺធ្វើជាលក្ខណៈប្រព័ន្ធ។ចឹងហើយបានជាគាត់ភ័យ និងបានមកបោះបង្គោលដោយមិនបានប្រាប់អាជ្ញាធរឲ្យបានដឹងនោះទេ។លោកបន្តថា ការដែលអាជ្ញាធរពង្រីកផ្លូវគឺដើម្បីផលប្រយោជន៍រួម តែបើបងប្អូនណាមិនពេញចិត្តអាចទៅដាក់ពាក្យបណ្តឹងនៅឃុំឬស្រុកបាន។

លោក សំណូមពរឲ្យបងប្អូននៅក្នុងបណ្តាញសង្គម និងអាជ្ញាធរជ្រាបជាដំណឹង និងសុំកុំឲ្យយល់ច្រលំតទៅទៀត ព្រោះករណីនេះអាជ្ញធរស្រុកសូទ្រនិគ បានប្រឹងប្រែងសម្របសម្រួលឲ្យបានចប់សព្វគ្រប់ហើយ។ក្នុងនោះអាជ្ញាធរនិងមានវិធានការឲ្យពលរដ្ឋយល់ព្រមទទួលយកទាំងសងខាង ដោយមិនល្អៀងឡើយ។គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះត្រូវបានបណ្តាញសង្គមហ្វេសបុក និងសារព័ត៌មានមួយចំនួន បានរិៈគន់យ៉ាងខ្លាំងមកលើអាជ្ញាធរ។ប៉ុន្តែពេលនេះអាជ្ញាធរបានចុះធ្វើការងារនេះរួចស្រេចហើយ។ដូច្នេះសូមកុំមានការយល់ច្រលំតទៅទៀត៕NOKOR POST NEWS


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14