ថ្ងៃពុធ ១៤-មេសា-២០២១ ០២:៤៨:៣១ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

យីឌុបខូចចតចោលត្រូវបានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

យីឌុបខូចចតចោលត្រូវបានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារ បើកម៉ូតូលឿនជ្រុលទៅបុក រថយន្តយីឌុបខូចចតអែបស្តាំដើម្បីជួសជុល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០២ និង៣០ នាទីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោករមាស ឃុំកំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះគីឡូ ២៦១- ២៦២។

លោករសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧នេះថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយសារ ម៉ូតូម៉ាក hongda dream C125 ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ប មានជ័យ 1O-6559 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ធឿន ប៊ុនធា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
ទិសដៅពីកើត ទៅលិច បានជិះបុករថយន្តម៉ាកhyundai ឆ្នាំផលិត១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ 3C- 5787 រ៉ឺម៉កសណ្តោងពាក់ផ្លាកលេខភ្នពេញ4A- 2436 ប្រភេទក្បាលសណ្តោងចំបញ្ឆិតពីក្រោយខាងធ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ទិសដៅពីកើត ទៅលិចមកដល់ចំណុចខាងលើខូច បែកពីដាងកង់ក្រោយរឺម៉កខាងស្ដាំឈប់ចតក្បែរជាយផ្លូវខាងជើងក្បាលទៅលិច ។

លោករសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានបន្តថា ករណីនេះបណ្ដាលឲ្យស្លាប់ ១នាក់ឈ្មោះធឿន ប៊ុន ធា អ្នកបើកបរម៉ូតូ។ក្រោយពីបុកអ្នកបើកបររថយន្ត គេចខ្លួន។លោកបញ្ជាក់ថា មូលហេតុ រថយន្តឈប់ចតក្បែរផ្លូវ និងម៉ូតូបើកបរក្នុងល្បឿនលឿន ។

ក្រោយពេលកើតហេតុមន្ត្រីជំនាញបានចុះពិនិត្យវាស់វែងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាង ពាក់ព័ន្ធត្រូវបានកម្លាំងនគរបាលជំនាញស្រុកអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីចាត់ការតាមផ្លូវច្បាប់៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14