Position 1
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី បានទៅសុំបញ្ជាក់ក្រដាសស្នាម រួមមាន៖ សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ ដោយផ្ទាល់ខ្លួន។
ឯកឧត្តមសង្កេតឃើញភាពអសកម្មខ្លះនៃការផ្តល់សេវា របស់មន្ត្រីនៅទីនោះ ទើបឯកឧត្តមបានបញ្ចេញសារតាមហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តមថា «ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ និងមិនបានបង្ហាញខ្ញុំអោយច្បាស់ថា ត្រូវទៅតុណាមួយ...ជួបអ្នកណា...»
ឯកឧត្តមបានបញ្ជាក់បន្ថែមថា «មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៍ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង»។
គួររំលឹកថា ឯកឧត្តម ដួង តារា ត្រូវបានប្រជាពលរដ្ឋស្គាល់ថាជា ឯកឧត្តមម្នាក់ដែលតែងចែករំលែកក្តីស្រលាញ់ ជូនប្រជាពលរដ្ឋ ជាពិសេស ថ្មីចុងក្រោយនេះ ប្រជាពលរដ្ឋទាំងខ្មែរ និង ជនបរទេស បានទទួលភាពយុត្តិធម៌ផ្តល់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមការសម្របសម្រួលដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ដួង តារា៕
Position 8
Position 13
Position 14