ថ្ងៃអាទិត្យ ២៨-កុម្ភៈ-២០២១ ០២:១៨:៤៤ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

បញ្ជូនជនសង្ស័យ០២នាក់ និងគ្រឿងញៀនចំនួន២០០គីឡូក្រាម ទៅសាលាដំបូងខេត្តព្រះវិហារ

បញ្ជូនជនសង្ស័យ០២នាក់ និងគ្រឿងញៀនចំនួន២០០គីឡូក្រាម ទៅសាលាដំបូងខេត្តព្រះវិហារ

ថ្ងៃទី១ សីហា ២០២០ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០២នាក់ និងវត្ថុតាងគ្រឿងញៀន២០០គីឡូក្រាមទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបជូនថា ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការបង្ក្រាបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងប្រតិបត្តិការនោះគឺកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ហើយគ្រឿងញៀនចំនួន២០០គក.ប្រភេទមេតំហ្វេតាមីន ត្រូវបានវេចខ្ចប់ចំនួន ២០១កញ្ចប់ធំ និងត្រូវបានដឹកជញ្ជូនជួញដូរឆ្លងដែនតាមផ្លូវទឹកមកកាន់ប្រទេសកម្ពុជា៕

  • Tags:

Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14