ថ្ងៃពុធ ២៨-តុលា-២០២០ ១២:១៤:៤៧ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ខ្នះខ្នែង​ជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោស​ប្រហារ​ជីវិត​ពីបទជួញដូរគ្រឿងញៀន​ នៅប្រទេស​វៀតណាម​

រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ខ្នះខ្នែង​ជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោស​ប្រហារ​ជីវិត​ពីបទជួញដូរគ្រឿងញៀន​ នៅប្រទេស​វៀតណាម​

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការ​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ទរណ៍​បន្ត​ទៀត។ ដំណាក់​កាលឧទ្ទរណ៍ គឺ​មាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការថ្នាក់​ដំបូង​របស់​វៀតណាម ដែល​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មួយ​ផ្នែក​នៃ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម​គឺ​កិច្ច​ព្រមព្រៀង​ធ្វើ​បច្ចា​ប័ន និង​ផ្ទេរ​ទណ្ឌិត។ ចំពោះ​ការ​ធ្វើ​បច្ចាប័ណ្ណ​នេះ​សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ហើយ​រត់​ទៅ​វៀតណាម នោះ​កម្ពុជា​នឹង​ស្នើ​សុំ​យកមក​ផ្ដន្ទាទោស និង​ដំណើរ​ការ​ក្ដី​នៅ​កម្ពុជា។ ចំណែក​ការ​ផ្ទេរ​ទណ្ឌិត​វិញ សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើសនៅ​វៀតណាម ហើយ​ទទួល​បាន​ការ​កាត់​ទោស​រួចរាល់ កម្ពុជា​អាច​ស្នើ​សុំ​ផ្ទេរ​ទណ្ឌិត មក​អនុវត្ត​ទោសនៅ​កម្ពុជា។ ដូច្នេះ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន អាច​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត។

  • Tags:

Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14