ថ្ងៃពុធ ១៤-មេសា-២០២១ ០២:២១:១៧ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

អាវុធហត្ថខេត្តសៀមរាបម្នាក់បាញ់គំរាមមេឃអស់ជាង២០គ្រាប់

អាវុធហត្ថខេត្តសៀមរាបម្នាក់បាញ់គំរាមមេឃអស់ជាង២០គ្រាប់

ខេត្តសៀមរាប៖ ដោយផ្អែកតាមរបាយការណ៍ មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងនាល្ងាចថ្ងៃទី០៩ខែសីហាឆ្នាំ២០២០ នេះថា កាលពីវេលាម៉ោងប្រមាណជា២០យប់ ថ្ងៃទី០៨ខែសីហាឆ្នាំ២០២០ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។សេចក្តីរាយការណ៍បានបន្តថា ជនបង្កមានឈ្មោះ ស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ប្រមាណជាង២០គ្រាប់។

សេក្តីរាយការណ៍បន្តថា មន្ត្រីខាងលើមានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម...។មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់លើបញ្ជូនមកពីអាវុធហត្ថផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។

ទោះយ៉ាងនេះក្តី លោកអនុសេនីយ៍ត្រី អៀង សំអាង ជំនួយការអន្តរាគមន៍នៃអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងនាល្ងាចនេះថា ករណីនេះលោកនៅមិនទាន់ដឹងនោះទេ ដោយសារលោកបានសុំច្បាប់សម្រាក១សប្តាហ៍។ចឹងទេបើចង់ដឹងច្បាស់ទាល់តែសួរមេ។ជុំវិញករណីនេះដែរ ក្រុមអ្នកកាសែតខេត្តសៀមរាប បានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទ ចូលជាច្រើនដងតែគ្មានអ្នកទទួល។ចំណែកសមត្ថកិច្ចមូលដ្ឋានខ្លះលើកឡើងថា ករណីនេះពួកគាត់មិនលូកដៃទេដោយសារជាកងកម្លាំងដូចគ្នា។ចំណែកពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលកំពុងដើរកម្សាន្តនៅម្តុំព្រះអង្គចេកព្រះអង្គចម បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានផ្ទុះឡើងនៅកណ្តាលក្រុងសៀមរាប។ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសួរនាំរួចហើយ តែបើមានការបាញ់សេរីអញ្ចឹងៗ តើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបយើងទៅជាយ៉ាងណា៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14