ថ្ងៃពុធ ២៨-តុលា-២០២០ ០១:៤៨:២៦ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងគណៈស្នងការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តរាជាសំរោង ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់ខ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយត

ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងគណៈស្នងការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តរាជាសំរោង ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់ខ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយត

ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងគណៈស្នងការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តរាជាសំរោង

ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់ខ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ ត្រូវជាវេនទី១០ នៃថ្ងៃកាន់បិណ្ឌ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងគណៈស្នងការ រួមទាំងមន្រ្តីក្រោមឱវាទទាំអស់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តរាជាសំរោង ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តរាជាសំរោង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅក្នុងឱកាសកាន់បិណ្ឌវេនទី១០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បាននាំយកនូវបច្ច័យ ចំនួន ២លានរៀល និងទេយ្យទានជាគ្រឿងឧបភោគ បរិភោគជាច្រើន ប្រគេនព្រះសង្ឃផងដែរ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ ឲ្យបានទទួល ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14