ថ្ងៃពុធ ២៨-តុលា-២០២០ ១២:៣៥:១៥ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

#សេចក្តីអំពាវនាវ

#សេចក្តីអំពាវនាវ

ប្អូនប្រុស ឈ្មោះ អ៊ុង សាមីន ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន MTV Online ប្រចាំខេត្តតាកែវ មានទីលំនៅនៅ ភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានទុក្ខជាទំងន់ ដោយជួបឧបត្តវហេតុគ្រោះថ្នាក់ចរាចរណ៍(ដួលម៉ូតូ) របួសពេញខ្លួននិងមានឈាមកកក្នុងខួរក្បាល កំពុងសំរាកព្យាបាលវះកាត់ខួរក្បាល ក្នុងមន្ទីរពេទ្យ ព្រះកុសមៈ រាជធានីភ្នំពេញ។

ស្ថានភាពប្អូនប្រុស ក្រោយការវះកាត់ គឺសន្លប់អត់ដឹងខ្លួនជាច្រើនថ្ងៃមកហើយ ប្អូនប្រុស ជាក្មេងកំព្រា ឪពុកម្តាយលែងលះគ្នាទៅយកប្តីប្រពន្ធថ្មីរៀងៗខ្លួន តាំងពីប្អូនប្រុស នៅតូចបី បួនឆ្នាំ ទុកប្អូនប្រុសអោយរស់នៅជាមួយមួយជីដូនជរារហូតពេញវ័យ។

ក្រុមគ្រួសារ បងប្រុសបងស្រីរបស់ប្អូនប្រុសមានជីវភាពលំបាកតោកយ៉ាកខ្លាំង មិនលទ្ធភាពព្យាបាលប្អូនទេ ដោយត្រូវចំណាយថវិការបង់សេវាព្យាបាល ៥០ ឬ ៦០ សិបមុឺន ក្នុង១ថ្ងៃ ជារាងរាល់ថ្ងៃ។

ស្ថានភាពបច្ចុប្បន្ន ប្អូនប្រុសខ្វះឈាម កំពុងត្រូវការឈាមបញ្ជូល និងថវិការមួយចំនួនដើម្បីព្យាបាល អាស្រ័យហេតុនេះ ក្រុមគ្រួសារប្អូនប្រុស សូមអំពាវដល់សប្បុរសជនទាំងអស់ សូមជួយដល់ប្អូនផង។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ៦៦៦ ៧៥១

  • Tags:

Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14