ថ្ងៃអង្គារ ០២-មិនា-២០២១ ០៣:១៣:០២ ល្ងាច
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ក្មេងស្រី២នាក់បងប្អូន ត្រូវទទួលរងនូវទារុណកម្ម យ៉ាងសាហាវ ក្រោយធ្វេសប្រហែស ធ្វើអោយសត្វសារិកា ងាប់

ក្មេងស្រី២នាក់បងប្អូន ត្រូវទទួលរងនូវទារុណកម្ម យ៉ាងសាហាវ ក្រោយធ្វេសប្រហែស ធ្វើអោយសត្វសារិកា ងាប់

ខេត្តឧត្តមានជ័យ៖ ដោយសារតែការធ្វេសប្រហែស ក្នុងភាពជាកុមារី ក្មេងខ្ចី បានធ្វើ សត្វសារិកា ចំនួន២ក្បាល បានងាប់ ដោយមិនដឹងមូលហេតុ ពិតប្រាកដ ប៉ុន្តែ អ្នកដែលទទួលរង នូវទារុណកម្ម យ៉ាងសាហាវ ព្រៃផ្សៃ បន្ទាប់ពីសត្វសារិកានោះ ងាប់ គឺក្មេងស្រី ២នាក់បងប្អូន ត្រូវបានម្ចាស់ សារិកានោះ វាយធ្វើបាប បំបាក់ស្មារតី គួរអោយអាសូរជាពន់ពេក។

ក្រោយពីឪពុកម្តាយ ត្រូវជាប់ពន្ធនាគារ ក្មេងៗចំនួន៣នាក់ ត្រូវមករស់នៅជាមួយគេ ដែលជាអ្នកជិតខាង ដោយត្រូវធ្វើការផ្ទះ និងមើលថែ សត្វសារិកា និងមិនបានទៅរៀនសូត្រនោះទេ។ ការធ្វើទារុណកម្ម មកក្មេងៗ ដែលមិនដឹងអី គ្រាន់សត្វសារិកា ងាប់ គឺមើលហាក់ដូចជាជីវិតមនុស្ស មិនមានតំលៃស្មើនិងសត្វ។ សត្វងាប់អាចរកទិញបាន ក៏ប៉ុន្តែ បើការធ្វើទារុណកម្ម នោះ ជ្រុលដៃ ជ្រុលជើងតែបន្តិច ធ្វើអោយក្មេងធ្លាក់ខ្លួន ពិការវិញនោះ តើអ្នកណាជាអ្នកទទួលខុសត្រូវ។

ក្នុងរូបភាព នៃការប្រើហិង្សា ជាមួយការធ្វើទារុណដ៏អាក្រក់នេះ មើលទៅដូចជាមិនគុណធម៌ជាមនុស្សនៅក្នុងខ្លួន ស្លាកស្នាម កន្ទួលលើដងខ្លួន ក្មេងស្រីទាំង២នាក់បងប្អូន ពិតជាគួរអោយអាណោចអាធ័មមែនទែន។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៤ ក្នុងភូមិគីរីមង្គល ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ទោះបីជាយ៉ាង ក្រោយពេលកើតហេតុ ក៏មានប្រជាពលរដ្ឋ ដែលមានក្តីអាណិតអាសូរលើក្មេងស្រី រាយការណ៍ទៅលោកមេភូមិដែរ ប៉ុន្តែ មិនមានអាជ្ញាធរណាចុះមកពិនិត្យនោះទេ។ សង្ស័យតែស្រវឹងពេលសែនចូលឆ្នាំចិន ក៏មិនដឹងផង។

ងាកមកម្ចាស់ សារិកា វិញ ក្រោយ ពីសត្វសារិកា នោះ ងាប់ និងក្រោយពីការធ្វើទារុណកម្ម លើក្មេងស្រីទាំង២ បែរ ជាសរសេរសារ បង្ហោះ លើបណ្តាញសង្គម ហ្វេសបុក ធ្វើព្រងើយ ដោយក្នុងន័យ នោះ មានដូចខាងក្រោម ៖ "ដោយសារទុកចិត្តទៅលីក្មេងៗនៅជាមួយយើងពេច ខំអោយលុយវាទៅទិញចំនីរាល់ថ្ងៃ,ពេលសួរវាបានដាក់ ចំនីអោយសារិកាកែវអត់,វាថាដាក់អោយរាល់ថ្ងៃហើយ ពេលនេះបានទៅមើលផ្ទាល់,បែលជាសារិកាកែវជាវា,ងាប់ ទាំងពីរតើកួដាក់ទោសវាបែបណា ណ៎?"។

មហាជនកំពុងតែមានការងឿងឆ្ងល់ថា តើគាត់សរសេរនេះ មានន័យយ៉ាងណា ប្រហែលជាគិតថា តំលៃរបស់សត្វ សារិកា វាថ្លៃជា ជិវិតមនុស្សទៅទៀត។ មហាជនក៏បានសូមសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធ មេត្តា ចុះជួយ អន្តរាគមន៍ផង ហើយក៏សូមអោយ យកក្មេងទាំង៣នាក់បងប្អូន ទៅនៅកន្លែង មួយដែលមិនការប្រើហិង្សា និងអោយក្មេងៗ ទទទួលបានការអប់រំ រៀនសូត្រផង៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14