Position 1
ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះប្រន ស៊ាន មុខរបបរជា ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ត្រូវបានជនមិនស្គាល់មុខ វាយបណ្ដាលឲ្យរបួសធ្ងន់ ខណៈកំពុងដេកក្នុងអង្រឹង ពេលបំពេញការងារនៅនាពេលរាត្រី ។
រីឯជនបង្កបានគេចខ្លួនបាត់។លោកអធិការបន្តទៀតថា ករណីនេះកើតហេតុនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ឋិតនៅចំណុះ ប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយបណ្ដាលឲ្យរបួសយ៉ាងដំណំហើយបច្ចុប្បន្នត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោកបញ្ជាក់ទៀតថាករណីនេះអាចជារឿងគំនុំ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានដល់ការឃាត់ខ្លួនជនបង្កផ្កាតាមផ្លូវច្បាប់។
ទោះជាយ៉ាងនេះក្តីគ្រួសារជនរងគ្រោះនិងលោកចាងហ្វាងផ្ទាល់បានទទួចឲ្យសមត្ថកិច្ចស្វែងរកចាប់ឃាតករយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Position 8
Position 13
Position 14