ថ្ងៃពុធ ១៤-មេសា-២០២១ ០១:៥២:៣៩ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ពិតជាសាហាវមែន, ជនតិរច្ឆានអា.កសម្លាប់ក្មេងប្រុសអាយុជាង ១ឆ្នាំ​រួចដុតផ្ទះ

ពិតជាសាហាវមែន, ជនតិរច្ឆានអា.កសម្លាប់ក្មេងប្រុសអាយុជាង ១ឆ្នាំ​រួចដុតផ្ទះ

ខេត្តកំពង់ស្ពឺ ៖ ជនតិរិច្ឆានម្នាក់ចាប់ក្មេងប្រុសទើបតែអាយុជាង ១ឆ្នាំអា.កស្លាប់ភ្លាមៗខណៈពេលកំពុងរត់លេខមុខផ្ទះរួចដុតផ្ទះកំទេចចោល និងព្យាយាមអា.សម្លាប់ខ្លួនឯកប៉ុន្តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចចុះប្រតិការបង្ក្រាបតែម្តង ។

ករណីអំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ បានកើតឡើង​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា​ ឃាតកដៃដល់មានឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ​ ៤៦ឆ្នាំ​ ត្រូវបានកម្លាំងនគរបាលចុះអត្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យ និងគ្រាប់បែកផ្សែងទើបឃាត់ខ្លួនបាន ។ បន្ទាប់ជនល្មើសដុតផ្ទះចោល និងព្យាយាមអា.កសម្លាប់ខ្លួនតាមក្រោយ ។

នគរបាលបានបញ្ជាក់ថា ក្មេងរងគ្រោះដែលត្រូវឃាតកសាហាវឃោរឃៅចាប់អា.កនោះស្លាប់មានឈ្មោះ ភួង សុណាន់ ភេទប្រុស​ អាយុជាង​ ១ឆ្នាំ ខណៈពេលដែលកំពុងរត់លេងមុខផ្ទះ ។

នគរបាលបន្ថែបថា ក្រោយពេលសម្លាប់ជនរងគ្រោះជនល្មើសបានយកកាំបិតផ្គាក់រត់ចូលផ្ទះបិតគន្លឹះទ្វារ ដោយបានដុតផ្ទះ និងយកកាំអា.កខ្លួនឯង ។ ក្រោយពីកើតហេតុភ្លាមៗលោក សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រើរថយន្តអគ្គីភ័យបាញ់ពន្លត់ភ្លើង និងប្រើគ្រាប់បែកផ្សែងរហូតឃាត់ខ្លួនជនល្មើសបាន ។

បច្ចុប្បន្ន​ជនល្មើសត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14