ថ្ងៃពុធ ១៤-មេសា-២០២១ ០២:៤៣:០៣ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

សមត្ថកិច្ចស្រុកស្វាយលើប្រាប់ថា ករណីជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ កំពុងសាកសួរបន្ថែមដើម្បីឈានទៅកំណត់មុខសញ្ញា

សមត្ថកិច្ចស្រុកស្វាយលើប្រាប់ថា ករណីជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ កំពុងសាកសួរបន្ថែមដើម្បីឈានទៅកំណត់មុខសញ្ញា

ខេត្តសៀមរាប៖ ករណីជនដៃដល់ចំនួន២នាក់ ក្នុងចំ ណោម ៤នាក់ វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែត (អាណាចក្រខ្មែរ) កាលពីយប់ថ្ងៃទី ១៤ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញាជន ល្មើស។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រួមទាំង នគរបាលស្រុកស្វាយលើ នៅព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ ២០២១នេះ បានកំពុងចុះសាកសួរជនរងគ្រោះបន្ថែមនៅមន្ទីរពេទ្យឯកជន ហុង ឈីម នៅក្រុងសៀមរាប។

អធិការនគរបាលស្រុកស្វាយលើ លោកវរសេនី យ៍ឯក ស៊ុន អេង បានថ្លែងតាមទូរសព្ទ័ថា ខាងលោកនៅមិនទាន់កំណត់មខសញ្ញាជនដៃដល់នៅឡើយទេព្រោះក្រោយកើតហេតុជនរងគ្រោះពុំទាន់បានដាក់ពាក្យបណ្តឹង ដោយកំពុងសំរាកព្យាបាលនៅឯខេត្ត ហើយមានតែបងប្អូនមកផ្តល់ព័ត៍មានខ្លះៗប៉ុណ្ណោះ។ ប៉ុន្តែករណីនេះទំនងពិបាកស្រាវជ្រាវ ព្រោះកើតហេតុពេលយប់។ លោកបន្តថា ចំពោះការវាយនោះថាតើ ជារឿងគំុនំឬយ៉ាងណានោះ លោកមិនអាចឆ្លើយនោះឡើយ ។តែខណ:នេះ សមត្ថកិច្ចរបស់លោកកំពុងទៅសាកសួរជនរងគ្រោះបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញា។

ចំណែកលោក ប្រន ស៊ាន ចាងហ្វាង កាផ្សាយកាសែតអាណាចក្រខ្មែរ បានប្រាប់អោយដឹងថា ករណី នេះលោកនឹងដាក់ពាក្យបណ្តឹង ក្រោយពេលសមត្ថ កិច្ចសាកសួរហើយ។ លោកបន្តថា នៅយប់កើត ហេតុ បន្ទាប់ពីរូបលោកចាកចេញពីខេត្តព្រះវិហារ ឆ្លង កាត់ស្រុកស្វាយលើហើយងងុយដេក រូបលោកនិងអ្នករួមដំណើរម្នាក់ទៀត បានឈប់ឡានហើយចងអង្រឹងដេកក្បែរផ្លូវ មុខប្រាសាទបេងមាលា ក៍ស្រាប់តែជនដៃដល់២នាក់ក្នុងចំណោម៤នាក់ប្រដាប់ដោយដំបង វាយមកលើរូបលោកប្រមាណជាង១០ដំបងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

លោកចាងហ្វាងបន្ថែមថា ក្នុងចំណោមជនដៃដល់នោះ លោកបានស្គាល់ម្នាក់ ចឹងទេលោកនឹងផ្តល់អត្តសញ្ញាណទៅសមត្ថកិច្ច។ ការវាយមកលើរូបលោកពីសំណាក់ជនដៃដល់ គឺអាចជាការប៉ុនប៉ងមនុស្ស ឃាត ព្រោះថា បើរូបលោកមិនមានឪកាសរត់ចូលក្នុងឡានទាន់ទេ ពួកគេអាចវាយរហូតដល់ស្លាប់។

សូមបញ្ជាក់ថា កាលពីម៉ោងជាង១២យប់ឆ្លងចូលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១នេះ មានក្រុមជនដៃដល់២នាក់ក្នុងចំណោម៤នាក់ ប្រដាប់ដោយដំបង បានព្រួតគ្នាវាយមកលើលោកប្រន ស៊ាន ចាងហ្វាង កាសែតអាណាចក្រខ្មែរ បណ្តាលអោយរងរបួស មុខ ក្បាលនិងដៃយ៉ាងដំណំ។

ការព្រួតវាយនេះ ក៍ត្រូវបានប្រភពមួយបង្ហើបថា ដោយសាតែលោកចាងហ្វាងរូបនេះ ទៅចងអង្រឹងដេកតាមដងផ្លូវ ដែលជាការរំខានការដឹងជញ្ជូនបទ ល្មើសព្រៃឈើរបស់ក្រុមឈ្មួញ។ ត្បិតដងផ្លូវមួយខ្សែដែលតភ្ជាប់ពីខេត្តព្រះវិហារ ឆ្លងតាត់ស្រុកស្វាយលើ ឆ្ពោះមកខេត្តសៀមរាប និងកំពង់ធំនេះ ជាដង្ហើមនៃការដឹកជញ្ជូនបទល្មើសព្រៃឈើ។ ចឹងទេដើម្បីជាការបើកផ្លូវ និងជាការកំឡាច ដល់អ្នករារាំង ពួកគេត្រូវតែសម្លាប់ចោល៕

 


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14