ថ្ងៃពុធ ១៤-មេសា-២០២១ ០៣:២៧:០៧ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

រថយន្តធុនយីឌុបបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

រថយន្តធុនយីឌុបបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

ខេត្តសៀមរាប៖ មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តធុនយីឌុបដឹកទំនិញរេចង្កូតមកបុកម៉ូតូ២គ្រឿង។

ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង ២និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ លើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចក្នុងហេតុការណ៍ បានឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញប្រភេទយីឌុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ៤A៣២០៦ បើកបរពីទិសខាងត្បូង ឆ្ពោះទៅជើង។រថយន្តបានរេចង្កួតទៅបុកម៉ូតូ០១គ្រឿង រួចបន្តទៅបុកម៉ូតូរ៉ឺម៉ក០១គ្រឿងទៀត បណ្ដាលឱ្យរបួសធ្ងន់មនុស្ស ចំនួន០៣នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង រថយន្ត១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះតាមការសន្និដ្ឋាន អាចអ្នកបើកបររថយន្តងងុយដេក។ ក្រោយសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងទាំងសងខាងត្រូវបានរក្សាទុកនៅអធិការស្រុកបន្ទាយស្រី។ ចំណែកឈ្មោះអ្នកបើកបររថយន្ត និងជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងធ្វើការងារនេះសិន៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14