ថ្ងៃពុធ ១៤-មេសា-២០២១ ០២:៤៥:០៥ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

ករណីបែកធ្លាយវិឌីអូក្លីបព្រះសង្ឃក្នុងវត្តរាជបូណ៍វ៉ៃបន្តគ្នាហើយបង្ហោះហ្វេសប៊ុកត្រូវបានលោកទំទាវ យូ សុភា អភិបាលរងខេត្តធ្វើកិច្ចសន្យា........

ករណីបែកធ្លាយវិឌីអូក្លីបព្រះសង្ឃក្នុងវត្តរាជបូណ៍វ៉ៃបន្តគ្នាហើយបង្ហោះហ្វេសប៊ុកត្រូវបានលោកទំទាវ យូ សុភា អភិបាលរងខេត្តធ្វើកិច្ចសន្យា........

ខេត្តសៀមរាប៖ ករណីព្រះសង្ឃក្នុងវត្តរាជបូណ៍ វៃបន្តគ្នាហើយបង្ហោះហ្វេសប៊ុក ធ្វើអោយមានការយល់ច្រឡំផ្អើលតៗគ្នា បានសម្របសម្រួលធ្វើកិច្ចសន្យាបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី១៥ខែមីនានេះ ក្រោមវត្តមានលោកស្រីយូ សុភា អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ពន្ធ័ និងមន្ត្រីសង្ឃច្រើនទៀត។

អជ្ញាធរពាក់ព័ន្ឋទទួល បន្ទុកប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនខេត្តបានអោយដឹងថា ឆ្លងកាត់ការសាកសួរព្រះចៅអធិការវត្ត និងព្រះសង្ឃដែលវ៉បន្តគ្នានោះ ទើបដឹងថា មិនមែនជាករណីអំពើហឹង្សាឡើយ។ផ្ទុយទៅវិញគឺជាការប្រដៅ ដោយដាក់វិន័យតាមគោលការណ៍របស់វត្តប៉ុណ្ណោះ។

ព្រះតេជគុណ ពិន សែម ព្រះចៅអធិការវត្តព្រះរាជបូណ៍ បានមានសង្ឃដីកាថា ព្រះអង្គមិនដែលមានគំ និតគុំគួនលើសង្ឃអង្គណាឡើយ។ ផ្ទុយទៅវិញ គឺមានតែទទួលយកព្រះសង្ឃអោយគង់នៅវត្តនេះដើម្បីអប់រំកែប្រែ រាល់ពេលសង្ឃអង្គណាធ្វើខុសវិន័យហើយវត្តផ្សេងមិនទទួល។

ជាមួយគ្នានោះលោក ជោគ ឌី គណ:កម្មការវត្តព្រះរាជបូណ៍ ក៍បានបញ្ជាក់ថា បើយើងមើលក្នុងរូបភាព វាហាក់បីដូចជាការធ្វើទារុណកម្មអីចឹង។ប៉ុន្តែកាពិតគឺជាការដាក់វិន័យ ដោយតម្រូវអោយសង្ឃដែលធ្វើខុសវិន័យច្រើនលើកនោះ វ៉ៃគ្នាម្តងម្នាក់ គឺវ៉ៃតគ្នា។

លោកបញ្ជាក់ទៀតថា មានសង្ឃមួយចំនួនមិនគោរពវិន័យ ពេលខ្លះលួចមានស្រី ហើយពេលខ្លះលួចជក់គ្រឿងញៀនក៍មានដែរ។ ចឹងរឿងហេតុនេះ មិនមែនព្រះចៅអធិការវ៉ៃនោះទេ គឺដាក់វិន័យ ដោយតម្រូវអោយសង្ឃល្មើសវិន័យ វ៉ៃម្តងម្នាក់។

អាជ្ញាធរសមត្ថកិច្ច បញ្ជាក់បន្ថែមថា ឆ្លងកាត់ការសាកសួរលម្អិតអំពីរឿងហេតុ លោក និងដោយមានការឯកភាពពីតំណាងអាយ្យការអមសាលាដំបូងខេត្ត រួមទាំងលោក ស្រីអភិបាលរងខេត្តផង គឺបានសម្របសម្រួលនិងធ្វើកិច្ចសន្យាបញ្ចប់ហើយ ដោយតម្រូវអោយព្រះសង្ឃដែលមានកំហុសគោរពតានវិន័យវត្ត ចំណែកព្រះចៅអធិការវត្ត បញ្ឃប់ការអប់រំដោយដាក់វិន័យ បែបអំពើហឹង្សាដូច្នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ ២០២១កន្លងទៅនេះ នៅក្នុងវត្តរាជបូណ៍ មានការដាក់វិន័យទៅលើព្រះសង្ឃចំនួន៣អង្គដែលធ្វើខុសវិន័យវត្តច្រើនដង។ ការដាក់វិន័យនោះ ក៍បានតម្រូវអោយវ៉ៃបន្តគ្នាម្តងម្នាក់រហូតមានស្លាកស្នាមជាំពេញគូថ ហើយក៍ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក និងបានស៊ែរតៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើល ទើបថ្នាក់ ដឹកនាំបញ្ជាអោយ សមត្ថកិច្ចចុះទៅអន្តរាគមន៍បែបនេះ៕NKP


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14