ថ្ងៃពុធ ១៤-មេសា-២០២១ ០៣:២៨:៥៨ ព្រឹក
ព័ត៌មានទាន់ហេតុការណ៍:

Position 1

បុរី ឃុនសេង

រដ្ឋបាលក្រុងបាត់ដំបងចុះបិទទីតាំងលួចបើកខារ៉ាអូខេយីហោ"មាន់ស្រែ Idol"ល្មើសគោលការណ៍ណែនាំរបស់អាជ្ញាធរ

រដ្ឋបាលក្រុងបាត់ដំបងចុះបិទទីតាំងលួចបើកខារ៉ាអូខេយីហោ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២១

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងក្រោមការបញ្ជាផ្ទាល់ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង

និង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងបានចាត់តាំងលោកសេក ចន្រ្តា អភិបាលរងក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលក្រុង សហការជាមួយនឹងក្រុមការ ងារនៃមន្ទីរទេសចរណ៍ខេត្ត កងកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងអធិការនគរបាលក្រុងបានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបើកល្មើសគោលការណ៍ណែនាំរបស់អាជ្ញាធរ ទីតាំងលួចបើកខារ៉ាអូខេនេះមានយីហោ " មាន់ស្រែIdol ស្ថិតក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកសេក ចន្រ្តា អភិបាលរងក្រុងបានបញ្ជាក់ថាការចុះបិទទីតាំងហាងខារ៉ាអូខេយីហោមាន់ស្រែស្រែIdol ស្ថិតក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបង

នេះគឺ អនុវត្តបទបញ្ជារបស់លោកផេង សិទ្ធីអភិបាល

ក្រុងនិងជាគណ:បញ្ជាការឯកភាពក្រុងដោយសារតែ

ហាងខារ៉ាអូខេមួយនេះមិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង សង្កាត់ដោយធ្វើផ្គើននឹងបទបញ្ជាហើយលបលួចបើកខារ៉ាអូខេដោយគ្មានខ្លាចញញើតឡើយ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14