លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជាគណៈធិបតី ផ្តល់ថវិការសមាគម មិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើក ការផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ១០នាក់ ប្រពន្ធសមាជិកមរណភាពចំនួន ០១នាក់ និងសមាជិកជួបប្រធានសក្កិ (ភ្លើងឆេះផ្ទះ) ចំនួន ០១នាក់ ស្មើនិងថវិកាសរុបចំនួន ៦៤.០០០.០០០៛ (ហុកសិបបួនលានរៀលគត់)។

ក្នុងនោះដែលក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង ទទួលផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យ និងនាយផ្នែក នៃការិយាល័យបុគ្គលិកផងដែរ។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្តែងនូវក្តីនឹករលឹក និងបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ​ ដែលបានបំពេញភារកិច្ច​បម្រេីជាតិមាតុភូមិ​ និងប្រជាពលរដ្ឋ​កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយ ជាគំរូ​ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *