ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន។
ក្នុងនោះផងដែលក៏បានផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃគ្រឿងញៀន,បារីអេឡិចត្រូនិច,ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន និងបានជម្រុញបន្ថែមដល់ពលរដ្ឋ ដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាពត្រូវទៅធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងបានប្រគល់ជូនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាអសន្តិសុខ ក្នុងក្រុងសៀមរាប សូមទាក់ទងមកលេខប្រចាំការខាងក្រោម ២៤ម៉ោង/២៤ម៉ោង៖
𝗛𝗼𝘁𝗹𝗶𝗻𝗲 𝟬𝟵𝟳 𝟳𝟳𝟴 𝟬𝟭𝟮𝟯
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟮𝟯𝟵 𝟮𝟰𝟬
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟰𝟲𝟬 𝟱𝟳𝟬
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/AthikaKrongSiemR





