ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១.២៤នាទី នៅចំណុចបន្ទប់ជួលក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា ( ច្រានជនរងគ្រោះដួលទៅលើដី ដោយក្បាលត្រូវនឹងថ្ម បណ្តាលហូរឈាម)។
បង្កឡើងដោយជនសសង្ស័យឈ្មោះ ថៃ វិសុទ្ធ ភែទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានស្រុកកំណើតនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានផឹកស្រាវឹង ឈ្លោះជាមួយម្ចាស់ផ្ទះជួល។
បន្ទាប់មកម្ចាស់ផ្ទះជួល បានទូរស័ព្ទមកជនរងគ្រោះឈ្មោះ សោ តារា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេភូមិតាវៀន រស់នៅភូមិកើតហេតុ ដើម្បីជួយអន្តរាគមន៍។
ក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួល ជនរងគ្រោះក៏ចុះទៅជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យខាងលើ រុញជនរងគ្រោះដួលទៅលើដី បណ្តាលឲក្បាលបោកប៉ះនឹងថ្ម រយាស់ហូរឈាម បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ហើយនាំខ្លួនជនសង្ស័យមកប៉ុស្តីរដ្ឋបាលដើម្បីសាកសួរអង្គហេតុ ហើយជនសង្ស័យក៍បានឆ្លើយសារភាពទាងស្រុងពីករណីខាងលើនេះ។
គរណីនេះដែលជនបង្ករត្រូវបាននគរបាលបុស្តិ៍នំាយកទៅអធិកាដ្ឋាននគរបាលក្រុងសៀមរាប។
យ៉ាងណាមិញសារព័ត៌មានយើងខ្ញុំមិនទាន់ទទួលបានរបាយការណ៍ពីអធិការក្រុងនៅឡើយ។ ដូច្នេះសូមរងចំាតាមដានភាគបន្ត៕


