ដើមី្បបង្កើនសមត្ថភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កងកម្លាំងរាជអាវុធហត្តខេត្តសៀមរាប បានបើការហ្វឹកហ្វឺន និង យុទ្ធវិធីទ័ពព្រៃ ជូនដល់នាយ ពលអាវុធហត្ថ ក្នុងធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ។
ក្នុងសកម្មភាពនៃការហ្វឹកហាត់ នូវលំហាត់ទ័ពព្រៃនេះ នៅពេលថ្មីៗកន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនដោយផ្ទាល់ របស់កម្លាំងកងអនុសេនាធំចល័ត ដែលបានបន្តធ្វើការហ្វឹកហាត់បំប៉ននៅលើទីលានជាក់ស្ដែង ក្នុងមេរៀនយុទ្ធវិធីទ័ពព្រៃ នៅកងពលធំអន្តរាគមន៍លេខ២ ដើម្បីបង្កើនភាពស្ទាត់ជំនាញ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងនោះលោកមេបញ្ជាការ បានធ្វើការសំណេះសំណាល និង ណែនាំមួយចំនួន ព្រមទាំងបានផ្តល់នូវ អនុសាសន៍មួយចំនួន ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និង ស្តាប់ការ ទូន្មាន របស់គ្រូយោធាចារ្យ និង ត្រូវមានការអំណត់អត់ធ្មត់នៅលើទីលានហ្វឹកហាត់ និង ត្រូវសិក្សាលើខ្លឹមសារមេរៀន មានលំហាត់របៀប វិន័យច្បាប់យោធា និង យុទ្ធវិធីជំនាញទ័ពព្រៃ និងអប់រំចិត្តសាស្ត្រ ។ លោកមេបញ្ជាការ បានគូសបញ្ជាក់ពីគោលបំណង សារៈសំខាន់ការហ្វឹកហ្វឺនបំប៉ននាយ ពលអាវុធហត្ថនេះ និង តួនាទីភារកិច្ចជំនាញទ័ពព្រៃ សម្តៅធ្វើឲ្យយោធិនគ្រប់រូបទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបង្កើនដល់សមត្ថភាព គុណភាពជំនាញគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិ ដែលជាកត្តាចំបងរបស់កងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ និងរួមចំណែកកសាង និងអភិវឌ្ឃន៍សង្គមជាតិ ហើយក៏ជាឪកាសសម្រាប់កងទ័ព ដើម្បីហ្វឹកហាត់នូវបណ្តារជំនាញផ្សេងៗដើម្បីបង្កើន និងពង្រឹងសមត្ថភាព ក្នុងការការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប




