អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម ឬJBCកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩សីហា បានដាក់ពាក្យជំទាស់ផ្លូវការ ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កងឡាន នៅតំបន់មយចំនួន តាមបណ្តោយព្រំដែន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបើតាម លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២០ ខែសីហានេះ។ កម្ពុជា ក៏បានស្នើឱ្យភាគី រុះរើចេញវិញ សម្ភារៈ និងឧបករណ៍ទាំងអស់ ដែលពួកគេបានដាក់ពង្រាយ ដោយកម្ពុជា ជឿជាក់ថា សកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា។ លោក នង សាកល បន្ថែមដូច្នេះ ដោយបន្តទៀតថា៖«កម្ពុជា សូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាពត្វកិច្ចអន្តរជាតិទាំងអស់។


