កិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តសៀមរាបនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំពិភាក្សាស្តីពីការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់មន្ទីរបរិស្ថាន ស្តីពីការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប និងការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក។ លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងដែន ជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងត្រូវពិនិត្យឡើងវិញ នូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់កាន់កាប់ដីក្នុងតំបន់ទាំងបួន គឺតំបន់ស្នូល តំបន់ចីរភាព តំបន់អភិរក្ស និងតំបន់សហគមន៍។

លោក អភិបាលរងខេត្ត បានណែនាំបន្ថែម ដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះរូបភាពណាក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេង ឆ្លងកាត់ខេត្តសៀមរាប ក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យបាន។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានត្រូវរៀបចំស្រង់ទិន្នន័យ ឡ ផលិតធ្យូងទាំងអស់ក្នុងខេត្ត។

0
    0
    Your Cart
    Your cart is emptyReturn to Donation