លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ជាច្រើនរូបទៀត បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាខេត្តសៀមរាប។

កិច្ចពិគ្រោះយោបល់ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ មានការចូលរួមពីអាជ្ញាធរខេត្តសៀមរាប មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ រដ្ឋ ផល្លីន,ហាប់ គឹមអាន

0
    0
    Your Cart
    Your cart is emptyReturn to Donation