ព្រះមន្រ្តីសង្ឃខេត្តសៀមរាប បាននាំយកស្បៀងអាហារ របស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងបច្ច័យមួយចំនួនរបស់ព្រះមង្គលមុនី គង់ ហេមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងនេះផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានយោធាសៀមរាបរាយបន្លាលួសព័ទ្ធយកផ្ទះ ធ្វើឲ្យពួកគាត់ជួបការលំបាក។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត  សៀមរាប បានមានសង្ឃដីកាថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃនិងយើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុក្ខដាក់ជួយ និងចែករំលែកគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា។ ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយព្រះសង្ឃតែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលប្រជាពលរដ្ឋឡើយ។

ព្រះតេជគុណបានមានសង្ឃដីកា ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អត្រូវរស់នៅប្រកបដោយអនាម័យ។ ចំពោះស្បៀងអាហារនេះ ទោះបីតែតិចតួចតែអាចជួយសម្រាលទុកលំបាក់របស់ជាតិញោមបានមួយរយៈដែរ។

ពិធីនេះបានធ្វើនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation