អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រយៈពេលពេញមួយខែ នៃការអនុវត្តបទឈប់បាញ់ បើទោះបីស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី។ នេះបង្ហាញពីការខិតខំរបស់ភាគីទាំងពីរ ដែលផ្តល់តម្លៃដល់បទឈប់បាញ់ និងការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំយើងដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

0
    0
    Your Cart
    Your cart is emptyReturn to Donation