ខណៈភ្ញៀវទេសចរបរទេស ជឿជាក់លើសុវត្ថិភាពនៅកម្ពុជា  អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែន នៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេស មានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។

ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើន ភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំ នៃមូលដ្ឋានវិស័យទេសចរណ៍ វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើន សេចក្តីទុកចិត្ត និងសេវាកម្មរបស់យើង ជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។

ភ្ញៀវទេសចរជនជាតិអ៉ីតាលី បានលើកឡើងថា ពួកគាត់បានទទួលព័ត៌មាន ពីមិត្តភក្តិពីជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពួកគាត់មិនមានការភ័យខ្លាចនោះទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីសុខសុវត្ថិភាពរួចហើយ ហើយជម្លោះនោះក៏នៅឆ្ងាយពីតំបន់ទេសចរណ៍អង្គរ  ជាពិសេសពួកគាត់ ជឿជាក់លើសុវត្ថិភាពនៅ កម្ពុជា។ ពួកគាត់ថា បញ្ហាជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលប្រទេសទាំង២ គួរតែបញ្ចប់ ព្រោះសង្គ្រាមមិនអាចធ្វើឱ្យ ប្រជាជនមានក្ដីសុខនោះឡើយ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation