សៀមរាប៖ កំណាត់ផ្លូវតុលាការ ដែលស្ថិតនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងប្រឈមនឹងស្ថានភាពទឹកលិចរយៈពេល ៣ថ្ងៃជាប់គ្នាមកហើយ បង្កឲ្យមានការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិជាច្រើន ការលិចកំណាត់ផ្លូវនេះចាប់តាំងពីថ្ងៃទី២០ដល់៣០ ខែសីហា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទឹកលិចកើតឡើងជាញឹកញាប់ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង និងពិបាកក្នុងការប្រើប្រាស់ផ្លូវជាច្រើនថ្ងៃ។ ទឹកហូរកាត់រយៈពេលយូថ្ងៃធ្វើឲ្យផ្លូវខូច និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិចារណាជួយរកវិធីដោះស្រាយ ដោយបើកផ្លូវទឹកឲ្យបានធំ និងមានច្រើនកន្លែងសមស្រប ដើម្បីឲ្យទឹកអាចហូរចេញបានលឿន ជៀសវាងការបង្កឲ្យផ្លូវខូចកាន់តែខ្លាំង និងការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ រួមទាំងរបស់ប្រជាពលរដ្ឋ។ ប្រសិនបើមានការជួយរំដោះទឹកអោយបានលឿន នឹងអាចកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងការបាត់បង់សេដ្ឋកិច្ចរបស់គ្រួសារជាច្រើននៅតំបន់នោះ។
សូមបញ្ជាក់ថា៖ ពលរដ្ឋបានអោយដឹង អំពីកំណាត់ផ្លូវនេះបានរងការខូចខាត ជាច្រើនឆ្នាំមកហើយ ពលរដ្ឋសង្កេតឃើញថា មានការជួសជុលផងដែរ ដូចជាយកថ្មមកចាក់បំពេញ ឈួសគៀប្រភេទដីក្រហម មានកន្លែងខ្លះចាក់ស៊ីម៉ង់បំពេញ មិនបានយូប៉ុន្មាន មានក្បាលថ្មនិងក្រឡុកកើតមកវិញ ផ្លូវនេះនៅក្នុងក្រុងសៀមរាបនឹងគេដែរ តែចំពោះបញ្ហាផ្លូវវិញ គឺខុសគេដាច់ វាខុសគ្នាឆ្ងាយពេក មិនហ៊ាថាមិនហ៊ាននិយាយ បានត្រឹមតែដេកឆ្ងល់ មកពីមូលហេតុអ្វីបានជា អភិបាលខេត្ត អភិបាលក្រុង លោកមេឃុំ និងមន្ត្រីពាក់ព័ន្ធមើលមិនឃើញ។



