នាយកសាលាពលទាហាន យោធភូមិភាគពិសេស គោរពថ្លែងអំណរគុណ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ អំណោយជូន ដល់សាលាពលទាហាន យោធភូមិភាគពិសេស

ក្នុងនាមនាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែងអំណរអរគុណជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ថវិកាសម្រាប់ទ្រទ្រង់សាលា, ថវិកាហូបរបស់យោធាចារ្យ និងនាយទាហានគ្រប់គ្រង សរុបចំនួន ៨,៩៧៥,០០០រៀល។

សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ។

Leave a Reply

Your email address will not be published. Required fields are marked *