👉 ក្រោយទទួលបានយុទ្ធសាស្ត្រដឹកនាំពីសំណាក់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានធ្វើអោយនគរបាលស្រុកបាទី មានសកម្មភាពបន្ថែមរឹតបន្តឹងលើកិច្ចការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បន្តរចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន និងមុខសញ្ញាប្រព្រឹត្តបទល្មើស លួច ឆក់ បន្ល់ បង្ករអុកឡុក នៅក្នុងមូលដ្ឋានបានចំនួន ១៥នាក់បន្ថែមទៀតកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ដតាកែវនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥នេះ ខណៈដែលកន្លងមកនគរបាលស្រុកបាទី ទើបតែបង្ក្រាបសំបុកក្រុមចោលួច ចោឆក់ ប្លន់ ក្រុមទទួលផលចោរកម្ម និងក្រុមក្មេងទំនើងបានជាច្រើននាក់ផងដែរ ។
សូមបញ្ជាក់ផងដែរថា រូបភាពដែលបង្ហាញនេះគឺជា ជនសង្ស័យ ១៥នាក់ពាក់ព័ន្ធក្នុងករណីកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ជាមុខសញ្ញាចោលួច ចោឆក់ ប្លន់ និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនក្នុងពេលដែលសមត្ថកិច្ចកំពុងចុះល្បាតដឹកនាំដោយលោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ០០ នាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុក រហូតមកដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ៈ ទី១/.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ និងទី២/.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ គួរឱ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជាៈ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់ស្រមោល ។
នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន ១៤នាក់បន្ថែមទៀតដែលសុទ្ធសឹងតែជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី រួមមានឈ្មោះ
១/.ឈ្មោះ ទីន សិទ្ធិ ហៅឈិត ភេទប្រុស អាយុ ៣០ឆ្នាំ
២/.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ
៣/.ឈ្មោះ បូរ ចិត្រ្តា ហៅពួន ភេទប្រុស អាយុ ២០ឆ្នាំ
៤/.ឈ្មោះ ជឹម ចាវ ភេទប្រុស អាយុ ២៥ឆ្នាំ
៥/.ឈ្មោះ ជួន សារ៉ាត់ ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ
៦/.ឈ្មោះ ឆុង ទិត្យ ហៅតុង ភេទប្រុស អាយុ ២០ឆ្នាំ
៧/.ឈ្មោះ ម៉ម ធារ៉ា ហៅអឿន ភេទប្រុស អាយុ ២៤ឆ្នាំ
៨/.ឈ្មោះ ភា ឈីង ភេទប្រុស អាយុ ១៧ឆ្នាំ
៩/.ឈ្មោះ ង៉ែត ផាន់នី ហៅផានី ភេទប្រុស អាយុ ៤១ឆ្នាំ
១០/.ឈ្មោះ ដា សុភ័ត្រ្តា ហៅឆឹ ភេទប្រុស អាយុ ៣០ឆ្នាំ
១១/.ឈ្មោះ អេង គីមសាន់ ហៅវែង ភេទប្រុស អាយុ ៣០ឆ្នាំ
១២/.ឈ្មោះ កន រ៉េត ហៅសេ ភេទប្រុស អាយុ ២៥ឆ្នាំ
១៣/.ឈ្មោះ គុណ លឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ
១៤/.ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំ និងដកហូតវត្ថុតាងកាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន ០១ដើម រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់មួយចំនួនធំទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





Very good https://is.gd/tpjNyL