ពលរដ្ឋរាយការណ៍ តាមរយៈទូរស័ព្ទ 1296 កងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបករណីក្មេងទំនើងបានភ្លាម

ខេត្តសៀមរាប៖ នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាបបានបង្ក្រាបករណី
ក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបាន ឃើញក្មេងទំនើងនឹងឃាត់ខ្លួនបាន ០១ នាក់(០២នាក់ផ្សេងទៀតបានរត់គេចខ្លួន)
មានឈ្មោះ​ សុខរិទ្ធ​ វណ្ណអាឡិច​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប ។

បន្ទាប់ពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន រស់នៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

វត្តុតាងចាប់ដកហូតវត្ថុរួមមាន : ម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន ០២ដើម ។បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២នាក់ទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី ។