ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូក សរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី…

អបអរសាទរទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥

ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត…

គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បើកកិច្ចប្រជុំ សាមញ្ញលើកទី៩ ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែ មីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមអស់លោក…

កងពលតូចថ្មើរជើងលេខ៤២  បន្តចាត់តាំងកម្លាំងចេញល្បាត សហករណ៍ត្រួតពិនិត្យ  ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី  នាក់  វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២  យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្ត     នគបាលវរសេនាតូចការពារព្រុំដែនគោក៧០២ក្នុងការ ចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង អង្គភាពប្រឆាំងអំពេីពុករលួយចុះសិក្សាស្រាវជ្រាវ លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដា គាមយកលុយក្រោមតុ លេីតុ ពីក្រុម​ឈ្មួញ និង​អាជីវករ​តូចធំ ដឹក​ជញ្ជួន តំឡូង​មី​ ទៅវៀតណាម ទំនិញបង់ពន្ធមិនគ្រប់ ចូលមកខ្មែរយ៉ាងគំហុក !

ប្រភព​ពី​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ភូមិ​ដា​កណ្តាល ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​7​ដើម ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​ ដោយឡែក​មេៗ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មិន​ហ៊ាន​ប៉ះពាល់​លោក មុយ បញ្ញា​រិទ្ធ ទាល់តែសោះ ដោយសារ​លោក…

ស្រ្តីជិតរួចទោសម្នាក់ លាតត្រដាងជីវិតផ្ទាល់ខ្លួន ពីអ្នកប្រើប្រាស់ទៅជាអ្នកជួញដូរគ្រឿងញៀន ដើម្បីជួយសង្គម

ផ្ដើមចេញពីការចង់សាក ចង់ដឹង ចង់ភ្លក់ និងការអូសទាញពីមិត្តភក្ដិ ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ធំ មួយរូបបានផុងខ្លួនក្លាយជាអ្នកសេពគ្រឿងញៀនដកខ្លួនលែងបាន រហូតទីបំផុតក្លាយជាអ្នកចែកចាយគ្រឿងញៀនតែម្ដង។ និយាយទាំងអារម្មណ៍ក្ដុកក្ដួល ស្រ្តីព្រាត់កូនរូបនេះ បានរៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) អំពីរបត់ជីវិតប្រកបដោយវិប្បដិសារី តាំងពីខ្លួននៅជាប្រពន្ធ ជាម្ដាយ និងជាកូនល្អ ដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូន ចិញ្ចឹមឪពុកម្ដាយ រហូតក្លាយជាអ្នកទោស។  មានមាឌធំល្មម សមជាបុរស ស្រ្តីវ័យប្រមាណជាង២០ឆ្នាំរូបនេះ បានរម្លឹកថា ខ្លួនបានរាប់អានមិត្តភក្ដិដែលប្រើប្រាស់គ្រឿងញៀននិងបានចាញ់បោកការលួងលោមរបស់មិត្តភក្ដិ ធ្វើឱ្យផុងខ្លួនសេពគ្រឿងញៀនដកខ្លួនលែងរួច មិនត្រឹមតែប៉ុណ្ណោះក៏បានវិវត្តខ្លួនទៅជាអ្នកជួញដូរគ្រឿងអស់រយៈពេល១ឆ្នាំទៀត ទម្រាំសមត្ថកិច្ចឃាត់ខ្លួន។ និយាយទាំងអួលដើមក៏ ស្រ្តីរូបនោះ បានបន្តថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រឿងដំបូងដែលនឹកឃើញនោះ គឺកូនទាំង២នាក់ ប្ដី និងម្ដាយឪពុកជាទីស្រឡាញ់ ដែលតែងតែណែនាំ ទូន្មាន ប្រៀនប្រដៅឱ្យខ្លួនបញ្ឈប់សកម្មភាពសេពគ្រឿងញៀន ប៉ុន្តែខ្លួននៅតែមិនស្ដាប់ បែរជានៅតែប្រព្រឹត្ត ទាំងខ្លួនដឹងច្បាស់ថាមិនរួចខ្លួនពីសំណាញ់ច្បាប់។ បន្ទាប់ពីត្រូវបានតុលាការចេញសាលក្រមឱ្យជាប់ទោស២ឆ្នាំ ខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងស្ដាយក្រោយកាន់តែខ្លាំងពីទង្វើដែលបានប្រព្រឹត្ត និងការមិនស្ដាប់បង្គាប់គ្រួសារ។  និយាយទាំងញ័រដៃផង ក្ដាប់ដៃផង នាងបានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងប៉ុន្តែមានមន្រ្តីពន្ធនាគារជួយអប់រំ ណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់។ នាងបន្ថែមថា«ក្រោយពីបានទទួលបានការអប់រំពីអ្នកស្រី[មន្រ្តីពន្ធនាគារ] ខ្ញុំចាប់ផ្ដើមដឹងខ្លួន និងនឹកដល់អ្នកដែលខ្ញុំបានលក់គ្រឿងញៀន ខ្ញុំពិតជាសោកស្ដាកណាស់។ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីកូន ប្ដី ជាពិសេសកំហុសដែលធ្ងន់បំផុតខ្ញុំបានចូលរួមអូសទាញដល់អ្នកដទៃទៀតឱ្យប្រើប្រាស់គ្រឿងញៀនដូចខ្ញុំដែរ។ នេះជាវិប្បដិសារីដែលខ្ញុំមិនអាចបំភ្លេច»។  តាមរយៈបទសម្ភាសជាមួយក្រុមការងារ នាងបានបង្ហាញក្ដីសង្ឃឹមថា«ការចែករំលែកនេះ សូមជាបទពិសោធន៍ទៅដល់ប្អូនៗ បងៗដែលកំពុង និងចាប់ផ្ដើមជួញដូរ និងប្រើប្រាស់គ្រឿងញៀនកុំយកគំរូតាមខ្ញុំ និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើមិនចង់ព្រាត់ប្រាស់គ្រួសារដូចខ្ញុំ គឺត្រូវកែប្រែខ្លួនបន្តិចម្ដងៗតាមរយៈការចូលរួមធ្វើសកម្មភាពល្អដែលសង្គមទទួលស្គាល់ កុំចង់សាក ចង់ដឹងដូចខ្ញុំអី វាមិនចំណេញដល់ខ្លួនទេ វាមានតែបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ»។  «ឥឡូវនេះខ្ញុំបានផ្ដាច់គ្រឿងញៀនបានហើយ! ហើយខ្ញុំក៏នៅរង់ចាំតែ១៧ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំបានជួបក្រុមគ្រួសារ ជួបកូនខ្ញុំហើយ!»។ ភ្ជាប់នឹងការទទួលដំណឹងដ៏រីករាយនេះ នាងបានអះអាងយ៉ាងជឿជាក់ថា« ខ្ញុំសន្យាថាពេលចេញទៅវិញនឹងរកការងារស្របច្បាប់ធ្វើមិនប្រព្រឹត្តខ្លួនតាមកន្លងចាស់នោះទេ…»៕  សូមរង់ចាំទស្សនាកិច្ចសម្ភាសពិសេសរវាងក្រុមមន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងស្ដ្រីខាងលើដែលនឹងចេញផ្សាយឆាប់ៗនេះ…! ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

នាយកសាលាពលទាហាន យោធភូមិភាគពិសេស គោរពថ្លែងអំណរគុណ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ អំណោយជូន ដល់សាលាពលទាហាន យោធភូមិភាគពិសេស

ក្នុងនាមនាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែងអំណរអរគុណជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត…

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥។ពិធីធ្វើនៅព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានអញ្ជើញចូលរួមនាឱកាសនោះដែររួមមាន ឯកឧត្តម អនុប្រធានស.ស.យ.ក.…

ស្ពានថ្មថ្មីឆ្លងស្ទឹងសៀមរាប ជាប់ព្រំប្រទល់ ភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវ សង្កាត់សៀមរាត្រូវបានកាត់ខ្សែបូរ សម្ពោធដាក់ឲ្យ ដំណើរការប្រើប្រាស់

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២៥នេះ មានធ្វើពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងស្ទឹងសៀមរាបថ្មីមួយកន្លែងទៀតក្នុងក្រុងសៀមរាបក្រោមអធិបតីឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត…

សម្តេចធិប​តី ប្រាប់ដល់ព​លរដ្ឋ ​កុំយ​កបណ្តាញសង្គម ជាវេ​ទិកា​រជេ​រប្រមាថគ្នា

នាឱកាសអញ្ជើញជាអធិបតី“ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៧ ឆ្នាំ២០២៥”និងសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦នារសៀលថ្ងៃទី៥ ខែមីនាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនថាFacebook ឬTikTok ក្តី ធ្វើជាវេទិកាជេរប្រមាថគ្នា ខណៈពេលដែលមានអ្វីកើតឡើង មិននិយាយគ្នាដោះស្រាយបញ្ហាបែរជាយកទៅដាក់លើបណ្តាញសង្គម បង្កការស្មុគស្មាញដល់អ្នកដទៃ ។សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមានរឿងអ្វីបន្តិច​បន្តួចរវាងគ្នានឹងគ្នា ត្រូវរួមគ្នាដោះស្រាយភ្លាមៗឱ្យបានឆាប់កុំបាច់រំខានអ្នកដទៃ…