រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលេីក ទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

ខេត្តសៀមរាប៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីក្រសួងមហាផ្ទៃ។ បន្ទាប់ពីការត្រួតពិនិត្យទៅលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ទាំង៤ ចំណុច និង ការលើកឡើងរបស់សមាជិកសមាជិកាក្រុមប្រឹក្សា នូវចំណុចមួយចំនួន ពាក់ព័ន្ធបរិស្ថាន ផ្លូវថ្នល់ ដែលត្រូវធ្វើការកែតម្រូវនូវខ្លឹមសារ អត្ថន័យនៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត ប្រចាំខែសីហាឆ្នាំ២០២៥និងបានត្រួតពិនិត្យលទ្ធផលបូកសរុបការ ងារចុះមូលដ្ឋានរបស់ក្រុមការងារក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ត្រូវបានកិច្ចប្រជុំ ធ្វើការអនុម័តផងដែរ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់របស់ខេត្ត […]

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្តីបំភ្លឺព័ត៌មាន ចំពោះផ្សព្វផ្សាយថា៖ឡានអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកបំពានភ្លើងស្តុប មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកន្លែងកើតហេតុ

សេចក្តីបំភ្លឺព័ត៌មាន កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបាន ផ្សព្វផ្សាយថា “ឡានអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកបំពានភ្លើងស្តុប មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកន្លែងកើតហេតុ(ព័ត៌មានបឋម)” ពាក់ព័ន្ធនឹងករណីនេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖ ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺខាងក្រោមនេះ

ជនភៀសសឹក ១ពាន់៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ពាន់៨៩០គ្រួសារ ស្មើនឹង ៦ពាន់១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ពាន់៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៩៩០គ្រួសារ ស្មើនឹង ៣ពាន់១៦៥នាក់ និងចំនួន ៩០០គ្រួសារ ស្មើនឹង ២ពាន់៩៤២នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ខណៈ ថ្ងៃទី១ ខែកញ្ញា បងប្អូនជនភៀសសឹកចំនួន ២៣៤គ្រួសារ ស្មើនិង ៧៨១នាក់  បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយចំពោះទីតាំងសុវត្ថិភាពក៏មានការថយចុះចំនួន៤ទីតាំងផងដែរ ។ ក្នុងនោះអាជ្ញាធរ ក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម ។ ក្នុងន័យនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ […]

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំមន្ត្រីអាវុធហត្ថខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ សពសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីនៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នាយរងការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ២៣:៣២នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញភារកិច្ចលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ។ សពត្រូវបានតំកល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ក្នុងការចូលរួមរំលែកទុក្ខ នៃគ្រួសារសពលោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវបច្ច័យរបស់ លោកនាយឧត្តមសេនីយ៍ […]

អាជ្ញាធរខេត្តសៀមរាប បានចុះស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់រងផលប៉ះពាល់ នៅក្នុងស្រុកចំនួន៤ ក្នុងខេត្ត

ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់ ព្រមទាំងបានស្រកចុះវិញជាបណ្ដើរៗ តែយ៉ាងណាសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។ ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែការធ្លាក់ភ្លៀងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម […]

អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ ពាន់នាក់ចូលរួម ទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។  ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ យើងបានកំណត់នៅថ្ងៃទី៣ ខែសីហា ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា ដោយសារបញ្ហាព្រំដែន គណៈកម្មការក៏បានលើកមកថ្ងៃទី៣១ ខែសីហានេះវិញ។ យ៉ាងណាក៏មានអត្តពលិកអន្តរជាតិមួយចំនួន បានសំណូមពរ ដោយពួកគាត់បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចរាល់ហើយ ទើបគណៈកម្មការសម្រេចរៀបចំឱ្យមានការរត់កម្សាន្តក្រៅផ្លូវការនៅតំបន់អង្គរ ជូនពួកគាត់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា សម្រាប់អត្តពលិកចូលរួមរត់ប្រណាំងនៅឆ្នាំនេះ មានចំនួនសរុប ៤ ២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ […]

ស្ថានភាពជំនន់ទឹកភ្លៀង បានលិចលង់ភូមិឋាន នៅឃុំចំនួន៣ ក្នុងស្រុកពួក

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើង ទទួលរងនូវសម្ពាធអាកាសទាប បានបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ន្មានថ្ងៃមកទេ បានបណ្តាលឲ្យឃុំចំនួនបីនៅបែកខាងលើ របស់ស្រុក  ពួក ទទួលរងការលិចលង់ដោយទឹកភ្លៀង មានឃុំ ត្រីញ័រ , ឃុំរើល និង ឃុំកែវពណ៌ ។ លោកបានបញ្ជាក់ថា ឃុំទាំងបីដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ភូមិចំនួន ១៩ភូមិ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ ,មណ្ឌលសុខភាព ២កន្លែង ,សាលារៀន ២ខ្នង ស្នាក់ការបក្ស ១កន្លែង ,ប៉ុស្តិនគរបាលរដ្ឋបាល ១កន្លែង ,វត្ត ១កន្លែង ,ទឹកលិចហូរកាត់ផ្លូវកៅស៊ូ ២ខែ្ស ប្រវែង ១១០ម៉ែត្រ ,និង ផ្លូវលំ ចំនួន ៣០ខ្សែ មានប្រវែង ១៥ពាន់៨៣០ម៉ែត្រ និង លិចដំណាំស្រូវ ១៧៦ហិចតា ។ […]

ជាង​ចម្លាក់​ថ្ម ​នៅ​តាម​ប្រាសាទ ​បុរាណដែល​ជា ​អ្នក​ស្រុក​អង្គរ

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​ បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​ លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (J​​S​A) ប្រទេសជប៉ុន ​កាល​ពី​ឆ្នាំ​១៩៩០។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ​លោក ​បាន​ចាប់​យក​ជំនាញ​ជា​អ្នក​ឆ្លាក់​ ក្បាច់​ចម្លាក់​លើ​ថ្ម​​ នៅ​​តាម​ប្រាសាទ​បុរាណ ​នៅ​ត្រង់​កន្លែងណា​ដែល​បាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យ​ឃើញចម្លាក់ឡើងវិញទៅ​តាម​ទម្រង់​ដែល​ធ្លាប់​មាន​ពី​មុន។​ លោក​ តឹក ទត់ ​បាន​រៀន​សូត្រ​​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ ​បាន​ត្រឹម​ថ្នាក់​ទី​៤​បឋម​សិក្សា​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ លោក​មាន​ស្នាដៃ​ជួស​ជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​​ដូច​ជា បណ្ណាល័យ​នៅ​ប្រាសាទ​បាយ័ន ​បណ្ណាល័យ​របស់​ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​នាង​១២ ប្រាសាទ​ចៅសាយ​ទេវ​តា​ ប្រាសាទ​តាព្រហ្ម ​និង​ប្រាសាទ​តុប​ជាដើម។ ស្នា​ដៃ​ចម្លាក់​លើ​ថ្មរបស់​លោក ​ក៏​បាន​បន្សល់​ទុក​​នៅ​តាម​ផ្ទាំង​ថ្ម​នៃ​ប្រាសាទ​ទាំង​នោះ​ដែរ​។ […]

អគ្គនាយកគយកម្ពុជាអះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ បើតាមមន្ត្រីគយ អង្ករដំណើបដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួចម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្តទៅកាន់ទីតាំងដែលមានតម្រូវការទាំងនោះ។ ពាក់ព័ន្ធស្ថានភាពការខ្វះខាតអង្ករដំណើបនៅកម្ពុជា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន […]

ទឹកលិចកំណាត់ផ្លូវតុលាការ ក្នុងភូមិជ្រាវ ប៉ះពាល់ប្រជាពលរដ្ឋរយៈពេល ៣ថ្ងៃជាប់គ្នា នៅមិនទាន់ស្រកនោះទេ!

សៀមរាប៖ កំណាត់ផ្លូវតុលាការ ដែលស្ថិតនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងប្រឈមនឹងស្ថានភាពទឹកលិចរយៈពេល ៣ថ្ងៃជាប់គ្នាមកហើយ បង្កឲ្យមានការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិជាច្រើន ការលិចកំណាត់ផ្លូវនេះចាប់តាំងពីថ្ងៃទី២០ដល់៣០ ខែសីហា ឆ្នាំ២០២៥។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទឹកលិចកើតឡើងជាញឹកញាប់ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង និងពិបាកក្នុងការប្រើប្រាស់ផ្លូវជាច្រើនថ្ងៃ។ ទឹកហូរកាត់រយៈពេលយូថ្ងៃធ្វើឲ្យផ្លូវខូច និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិចារណាជួយរកវិធីដោះស្រាយ ដោយបើកផ្លូវទឹកឲ្យបានធំ និងមានច្រើនកន្លែងសមស្រប ដើម្បីឲ្យទឹកអាចហូរចេញបានលឿន ជៀសវាងការបង្កឲ្យផ្លូវខូចកាន់តែខ្លាំង និងការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ រួមទាំងរបស់ប្រជាពលរដ្ឋ។ ប្រសិនបើមានការជួយរំដោះទឹកអោយបានលឿន នឹងអាចកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងការបាត់បង់សេដ្ឋកិច្ចរបស់គ្រួសារជាច្រើននៅតំបន់នោះ។ សូមបញ្ជាក់ថា៖ ពលរដ្ឋបានអោយដឹង អំពីកំណាត់ផ្លូវនេះបានរងការខូចខាត ជាច្រើនឆ្នាំមកហើយ ពលរដ្ឋសង្កេតឃើញថា មានការជួសជុលផងដែរ ដូចជាយកថ្មមកចាក់បំពេញ ឈួសគៀប្រភេទដីក្រហម មានកន្លែងខ្លះចាក់ស៊ីម៉ង់បំពេញ មិនបានយូប៉ុន្មាន មានក្បាលថ្មនិងក្រឡុកកើតមកវិញ ផ្លូវនេះនៅក្នុងក្រុងសៀមរាបនឹងគេដែរ តែចំពោះបញ្ហាផ្លូវវិញ គឺខុសគេដាច់ វាខុសគ្នាឆ្ងាយពេក មិនហ៊ាថាមិនហ៊ាននិយាយ បានត្រឹមតែដេកឆ្ងល់ មកពីមូលហេតុអ្វីបានជា អភិបាលខេត្ត អភិបាលក្រុង លោកមេឃុំ និងមន្ត្រីពាក់ព័ន្ធមើលមិនឃើញ។

0
    0
    Your Cart
    Your cart is emptyReturn to Donation