សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងវេទិកាធុរកិច្ចអូស្រ្តាលី-អាស៊ានឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងវេទិកាធុរកិច្ចអូស្រ្តាលី-អាស៊ានឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ទីក្រុងអាដែលឡែត ថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៥

៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង

៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង 31Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣១ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ On the morning of July 29, 2025, immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 29, 2025, they […]

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រយៈពេលពេញមួយខែ នៃការអនុវត្តបទឈប់បាញ់ បើទោះបីស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រយៈពេលពេញមួយខែ នៃការអនុវត្តបទឈប់បាញ់ បើទោះបីស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី។ នេះបង្ហាញពីការខិតខំរបស់ភាគីទាំងពីរ ដែលផ្តល់តម្លៃដល់បទឈប់បាញ់ និងការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំយើងដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។ – អរគុណសន្តិភាព ! – អរគុណនយោបាយឈ្នះឈ្នះ ! – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យ ការអនុវត្តបទឈប់បាញ់គ្នា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ

ថ្ងៃសុក្រ ៦ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យ ការអនុវត្តបទឈប់បាញ់គ្នា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

អ្នកជំនាញបានបញ្ចប់ ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា រយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ ការជួសជុល តម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ ផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធជំនួសថ្មចាស់។ ក្រុមអ្នកជំនាញរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈមនិងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ ជា និងលោកស្រី នេត ស៊ីម៉ន

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកិច្ចពិគ្រោះយោបល់ ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និង តំបន់បឹងទន្លេសាប

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ជាច្រើនរូបទៀត បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាខេត្តសៀមរាប។ កិច្ចពិគ្រោះយោបល់ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ មានការចូលរួមពីអាជ្ញាធរខេត្តសៀមរាប មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ រដ្ឋ ផល្លីន,ហាប់ គឹមអាន

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ផ្តល់ស្បៀង អាហារជូនដល់ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលសៀមរាយបន្លាលួសព័ទ្ធយកផ្ទះរបស់ពួកគាត់

ព្រះមន្រ្តីសង្ឃខេត្តសៀមរាប បាននាំយកស្បៀងអាហារ របស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងបច្ច័យមួយចំនួនរបស់ព្រះមង្គលមុនី គង់ ហេមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងនេះផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានយោធាសៀមរាបរាយបន្លាលួសព័ទ្ធយកផ្ទះ ធ្វើឲ្យពួកគាត់ជួបការលំបាក។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត  សៀមរាប បានមានសង្ឃដីកាថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃនិងយើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុក្ខដាក់ជួយ និងចែករំលែកគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា។ ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយព្រះសង្ឃតែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលប្រជាពលរដ្ឋឡើយ។ ព្រះតេជគុណបានមានសង្ឃដីកា ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អត្រូវរស់នៅប្រកបដោយអនាម័យ។ ចំពោះស្បៀងអាហារនេះ ទោះបីតែតិចតួចតែអាចជួយសម្រាលទុកលំបាក់របស់ជាតិញោមបានមួយរយៈដែរ។ ពិធីនេះបានធ្វើនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Park Jisu។ តំណាងទីភ្នាក់ងារ KOICA បានចុះមកសម្តែងការគួរសម ក៏ដូចជាស្វែងយល់អំពីមតិវាយតម្លៃនានា ដែលស្ថាប័នកូរ៉េ កំពុងចូលរួមក្នុងគម្រោងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាក្នុងតំបន់រមណីយដ្ឋានអង្គរ៕ អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ រូបភាព៖ ហាប់ គឹមអាន

សកម្មភាពសិស្ស ប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣  ។   ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ដោយឡែកនៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាបក្រោមវត្តមានឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ  ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង ១៦ក្នុងក្រុងសៀមរាបផងដែរ ។ តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៤-២០២៥នេះ មាន១៦មណ្ឌលប្រឡង ស្មើនឹង ៤៤៩បន្ទប់ ដែលមានសិស្សប្រឡងសរុប ១១ពាន់១៦២នាក់ ស្រី៦ពាន់៥១៤នាក់ ។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល […]

0
    0
    Your Cart
    Your cart is emptyReturn to Donation