មន្ត្រីសង្ឃ ពុទ្ធបរិស័ទក្រុងបាត់ដំបង និងខេត្តសៀមរាប នាំយកវិទ្យុទាក់ទង នឹងស្បៀងអាហារ ផ្តល់ជូនកងទ័ពជួរមុខ ក្នុងខេត្តព្រះវិហារ

មន្ត្រីសង្ឃ និង ពុទ្ធបរិស័ទក្រុងបាត់ដំបង និង ខេត្តសៀមរាប ដឹកនាំដោយព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស ព្រះអនុគណក្រុងបាត់ដំបង និង ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បាននាំយក វិទ្យុទាក់ទង ស្បៀងអាហារ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយឧបត្ថម្ភពីព្រះចៅអធិការទាំង២៨វត្តនៃក្រុងបាត់ដំបង រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទវត្តខ្មែរបាលិលេយ្យ សហរដ្ឋអាមេរិច និង សប្បុរសជនខ្មែរក្នុងប្រទេស យកទៅផ្តល់ជូនកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន ស្ថិតតំបន់ តាថាវ ,បុស្សស្បូវ, អានសេះ, ភ្នំខ្មោច និងតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានធ្វើឡើងនៅវត្តទួលអណ្តែត ។ ព្រះពុទ្ធរស្មី យឿម រដ្ឋសភា បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ព្រះសង្ឃ សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស មានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសារជូនសាធារណជនពិចារណា

1- អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?» សូមពិនិត្យ និងពិចារណា៖ 2- បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ […]
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

ក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ ដែលអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយ។ កន្លងមកព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានប្រឌិតឡើង តាមរយៈអត្ថបទ រូបភាព វីដេអូ ឬជាសំឡេង នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឱ្យជ្រួលច្របល់ដល់សង្គមជាតិ។ លោក បុង ឆវ័ន បញ្ជាក់ទៀតថា ស្របពេលប្រទេសជាតិ មានជម្លោះព្រំដែននេះដែរ មានក្រុមមួយចំនួនតូច បានក្លែងបន្លំព័ត៌មាន […]
កម្ពុជាមានចក្ខុវិស័យប្រែក្លាយ ខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅ ទេសចរណ៍ស្នូល និងចម្បង ក្នុងការតភ្ជាប់តំបន់ សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់កម្រិតបច្ចេកទេស «ផែនការរៀបចំផ្លូវទស្សនាចរណ៍ និងកញ្ចប់ទស្សនកិច្ចទេសចរណ៍ សម្រាប់ខេត្តសៀមរាប និងតំបន់ជុំវិញ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ណេប សាមុត រដ្ឋលេខា ធិការទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា កម្ពុជាមានចក្ខុវិស័យ ប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូល និងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ ដូចជា កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីជំរុញចលនាទេសចរអន្តរជាតិ ទេសចរជាតិ និងជនបរទេស ដែលកំពុងរស់នៅក្នុងកម្ពុជា។ លោក ណេប សាមុត បញ្ជាក់ថា ចក្ខុវិស័យនេះ គឺស្របតាមប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ «ប្រទាក់ក្រឡាទៅហើយ បើយើងប្រទាក់ក្រឡាទីផ្សារក្នុងស្រុកកាន់តែច្រើន យើងជំនួសការនាំចូល ឬពឹងផ្អែកទៅលើការ នាំចូលទេសចរពីក្រៅកាន់តែច្រើន យើងបង្កើតច្រើន យើងម្ចាស់ការខ្លួនឯងបានច្រើន នេះគឺការឯករាជ្យភាពរបស់យើង មិនមែនបានន័យថា យើងឈប់ធ្វើទំនាក់ទំនង ជាមួយប្រទេសផ្សេងទេ តែក្នុងស្រុករបស់យើង សក្តានុពលច្រើនណាស់ […]
បេក្ខជនប្រឡងជ្រើសរើស ក្របខ័ណ្ឌ មន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ មកពីបណ្តាខេត្តចំនួនបួន នៃភូមិភាគឥសាន្ត

ខេត្តស្ទឹងត្រែង: លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញបើកវិញ្ញាសារ ដំណើរការសំណេរប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការនៅពន្ធនាគារខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។បានដំណើរការប្រឡង ដែលមានបេក្ខជនមកពី៤ខេត្តនៃភូមិភាគឦសាន ចំនួន២២៣រូប ។ការប្រលងជ្រើសរើសមន្រ្តីពន្ធនាគារឆ្នាំ២០២៥នេះ តាមប្រកាសស្តីពីបែងចែកក្របខ័ណ្ឌសំរាប់ការប្រឡងប្រជែងជ្រើសរើសបេក្ខជនសិស្សនិស្សិតឱ្យចូលបំរើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃសម្រាប់ ឆ្នាំ២០២៥ នៅតាមមណ្ឌលអប់រំ កែប្រែនៅពន្ធាគាររាជធានីខេត្តនានាចំនួន៣០០នាក់ដែលមានស្រ្តី៤០នាក់។ដោយឡែកខេត្តស្ទឹងត្រែងមានបេក្ខជន៤១រូបជ្រើសរើសយក៧នាក់ ខេត្តរតនគិរីមានបេក្ខជន៨៤រូប ជ្រើសរើសយក១០នាក់ ខេត្តមណ្ឌលគិរី មានបេក្ខជន៤៣រូប ជ្រើសរើសយកចំនួន៥នាក់ និងខេត្តព្រះវិហារមានបេក្ខជនចំនួន៥៥រូបជ្រើសរើសយក៥នាក់ ។ លោក សរ សុពុត្រា បានលើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។ប្រសាសន៍នេះ ត្រូវបានថ្លែងឡើងនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ។ការកាត់ស្រោមវិញ្ញាសារដោយផ្ទាល់ដៃ ពីសំណាក់លោកអភិបាលខេត្តស្ទឹងត្រែង ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការប្រឡង និងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ។ »៨«បេក្ខជនដែលមកប្រឡងនៅថ្ងៃនេះ គឺជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន […]
ព្រះសង្ឃ ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់អង្គ/នាក់ ដើរក្បួនដង្ហែរដើម្បីអំពាវនាវដល់សហរដ្ឋអាមេរិក ជម្រុញរដ្ឋាភិបាលថៃ ឲ្យដោះលែងយោធាកម្ពុជា ចំនួន១៨រូបត្រលប់មកប្រទេសកម្ពុជាវិញ

នៅរសៀលថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និសិ្សត បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ក្រុមតាក់ស៊ីដឹកភ្ញៀវ រ៉ឺម៉ក់កង់បី ផាស្អាប់ អង្គការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋប្រមាណជា ១ម៉ឺនអង្គ/នាក់ បានក្បួនដើរដង្ហែរ ទៅតាមបណ្ដាផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងលោកជំទាវទី១ ជំរុញរដ្ឋាភិបាលថៃឲ្យដោះលែងយោធាកម្ពុជា ដែលបានចាប់ខ្លួនក្រោយបទឈប់បាញ់ចំនួន១៨រូបត្រលប់មកប្រទេសកម្ពុជាវិញ។ ព្រឹត្តិការណ៍ក្បួនដើរដង្ហែរនេះ ក្រោមការយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចខេត្តធ្វើការសម្របសម្រួលចរាចរណ៍ផងដែរ ។លោក ឥន យឿន អ្នករៀបចំក្បួនដង្ហែរនេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជម្រាបជូនទៅលោកប្រធានា ធិបតី Donald Trump លោកជំទាវទីមួយ Melania Trump និង ពិភពលោក ទាំងមូលថា ពួកយើងពិតជាមានក្តីបារម្មណ៍ និងឈឺចាប់ជាពន់ពេកដោយទាហ៊ានថៃបាននឹងកំពុងឈ្លានពានអធិបតេយ្យប្រទេសកម្ពុជា នៅតាមតំបន់ព្រំដែនទាំងកំរោល បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ខែកក្កដា ។ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីវេលាម៉ោង ០០ រំលងអធ្រាត្រថ្ងៃទី២៨ខែកក្កដា ទាហ៊ានថៃបានចូលមកចាប់ទាហ៊ានខ្មែរចំនួន២០រូបនៅក្នុងដែនរអធិបតេយ្យកម្ពុជា ដែលពីរថ្ងៃក្រោយមកថៃបានបញ្ជូនពីរនាក់មកវិញដោយមានស្មារតីមិនប្រក្រតី។ រហូតមកដល់ពេលនេះកងទ័ពថៃនៅតែបន្តឃុំឃាំងទាហ៊ានខ្មែរ១៨រូប មិនព្រមដោះលែងវិញទេ […]
ពេលប្រទេសជាតិជួបវិបត្តិ ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចេញទៅជួយ ទោះក្នុងតម្លៃណាក៏ដោយ

ព្រះសង្ឃខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ផ្ដល់ជូនវីរកងទ័ពកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ស្បៀងអាហារនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាការឧបត្ថម្ភពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះមង្គលមុនី គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម សហរដ្ឋអាមេរិក និងសប្បុរសជននៅក្នុងប្រទេសកម្ពុជា រួមមាន ចង្ក្រានហ្កាស ធុងហ្កាស វិទ្យុទាក់ទង Power Bank កៅស៊ូភ្លៀង និងស្បៀងអាហារជាច្រើនទៀត យកទៅប្រគល់ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតំបន់បុស្បស្បូវ ជាំតែ អានសេះ និងតំបន់មុំបី ដែលពិធីនេះបានធ្វើឡើងនៅវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ព្រះសច្ចានុបាល នឿម វុទ្ធី ជាព្រះចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប មានថេរដីកាថា ពេលប្រទេសជាតិមានកលាយុទាំងប្រជាពលរដ្ឋ និងព្រះសង្ឃត្រូវតែចេញទៅជួយ ទោះក្នុងតំម្លៃណាក៏ដោយ បើពុំដូចឆ្នេះទេប្រទេសជាតិយើងមិនអាចរឹងមាំបានទេ។ ជាស្តែងដូចបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែមានវិបត្តិនៅតាមព្រំដែន ដោយសារការឈ្លានពានរបស់ប្រទេសថៃ យើងឃើញថា ទាំងប្រជាពលរដ្ឋ និងព្រះសង្ឃបានចេញមកចូលរួមចំណែកជាមួយរដ្ឋាភិបាល ជួយដល់កងទ័ពយ៉ាងស្រាក់ស្រាំ ដើម្បីរួមគ្នាជាមួយកម្លាំងប្រដាប់អាវុធ ការពារទឹកដីរបស់យើង នេះជាអ្វីដែលយើងអាចធ្វើបាន ហើយក៏មានគ្មានអ្នកណាអាចមកបំពាន់យើងបានទៀតទេ បើសិនយើងនៅតែប្រកាន់ការរួបរួមគ្នា សាមគ្គីគ្នា។ […]
សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរនូវសារធាតុញៀនទៅតុលាការ

ខេត្តសៀមរាប៖ ដោយអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត។ កម្លាំងបានចុះដល់ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅវេលាម៉ោង១៧ និង ០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល […]
ចាប់ទំនិញគេចពន្ធរាប់សិបតោន នាំចូលពីថៃនៅស្រុកម៉ាឡៃ ឃាត់ខ្លួនម្ចាស់ទំនិញម្នាក់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ឃ្លាំង លាក់ទុកទំនិញគេចពន្ធរាប់សិបតោន មានសាច់បង្កកនិងទំនិញចាប់ហូយ នាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើង ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់ លោកស្វាយ ជា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ សមត្ថកិច្ចពុំបានបញ្ជាក់លម្អិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែងតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ ជួល ទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាស៊ីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕
ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនពាក់ព័ន្ធ បទល្មើសប្រព្រឹត្ត អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដាវកាប់លើជនរងគ្រោះ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ។

ការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ តាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ដែលត្រូវឃាត់មានឈ្មោះ ដួង ភារម្យ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូចំនួន០១ គ្រឿង មានអ្នករួមដំណើរម្នាក់ តាមពីក្រោយ និងកាប់ជនរងគ្រោះឈ្មោះ ផល សំណាង មុខរបរ កសិករ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាបនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ បណ្ដាលឱ្យរងរបួសដៃខាងឆ្វេង (ដេរចំនួន០៥ថ្នេរ) ក្រោយមក […]