អេស្កាវ៉ាទ័រមួយគ្រឿង កាយដីភ្នំជាថ្ច្រើនថ្ងៃ និងច្រើនកន្លែងអាជ្ញាធរ និងរដ្ឋបាលព្រៃឈើ ឆ្លើយថាមិនដឹង

អ៊ុក ផ្លុង សៀមរាប÷ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានអេស្កាវ៉ាទ័រ ចំនួនមួយគ្រឿង បានធ្វើសកម្មភាពជីកកកាយដីភ្នំ ជាច្រើនថ្ងៃ និងច្រើនកន្លែង មិនដឹងថាមានច្បាប់អនុញ្ញាតឬក៏អត់ ម្យ៉ាងវិញទៀត មិនដឹងយកដីភ្នំទៅធ្វើអ្វីឯណាដែរ? ទន្ទឹមនឹងនោះកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានទៅដល់គោលដៅ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ឃើញថាពិតជាមានរណ្តៅដីលើភ្នំជាច្រើនកន្លែង ដែលត្រូវបានជីកកាយដោយអេស្កាដូចអ្វីដែលប្រជាពលរដ្ឋ បានផ្ដល់ដំណឹងពិតប្រាកដមែន ព្រមទាំងឃើញអេស្កាចំនួន១ គ្រឿងទុកបញ្ឈរចោល នៅលើភ្នំក្បែររណ្តៅដី ដែលបានជីកកកាយកអាចម៍ចាស់ និងដីថ្មីៗផងដែរ។ ករណីនេះកើតឡើងនៅត្រង់ចំណុច ភ្នំខ្ទុំ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ពាក់ព័ន្ធករណីខាងលើនេះមេឃុំខ្វាវ លោក ធិន ភី បានបកស្រាយ ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកដឹងថាគេយកគ្រួសទៅធ្វើផ្លូវ ប៉ុន្តែរឿងកាយដីភ្នំណា? យកទៅណា? លោកមិនបានទេដឹងទេ ព្រោះគ្មានពាក្យស្នើសុំជីដីភ្នំមកសាលាឃុំទេ។ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ ក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែរថា ថ្វីបើ ភ្នំខ្ទុំ ជាដែនសមត្ថកិច្ចរបស់លោកក៏ពិតមែន ប៉ុន្តែលោកគ្មានពេលដេកចាំមើល បទល្មើសជិកកកាយដីភ្នំនោះឡើយ ពោលគឺលោកមិនបានដឹងព្រោះគ្មាននរណាបានរាយការណ៍មកលោកទេ។ […]

សមត្ថកិច្ចខេត្តសៀមរាប ចុះពិនិត្យទីតាំងលក់ទំនិញចាប់ហួយ រកឃើញ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច ចំនួន ៤០កេស

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយ និងគ្រឿងក្រអូប មួយកន្លែងដែលស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ច រកឃើញ បារីអេឡិចត្រូនិច ចំនួន ៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស បន្ថែមទៀតផងដែរ៕

កម្ពុជា ដាក់ពាក្យជាផ្លូវការ ពាក់ព័ន្ធការរាយបន្លាលួស និងដាក់កង់ឡានរបស់យោធាថៃ នៅបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា

អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម ឬJBCកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩សីហា បានដាក់ពាក្យជំទាស់ផ្លូវការ ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កងឡាន នៅតំបន់មយចំនួន តាមបណ្តោយព្រំដែន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបើតាម លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២០ ខែសីហានេះ។ កម្ពុជា ក៏បានស្នើឱ្យភាគី រុះរើចេញវិញ សម្ភារៈ និងឧបករណ៍ទាំងអស់ ដែលពួកគេបានដាក់ពង្រាយ ដោយកម្ពុជា ជឿជាក់ថា សកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា។ លោក នង សាកល បន្ថែមដូច្នេះ ដោយបន្តទៀតថា៖«កម្ពុជា សូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាពត្វកិច្ចអន្តរជាតិទាំងអស់។

អាជ្ញាធរខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត

កិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តសៀមរាបនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំពិភាក្សាស្តីពីការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ បន្ទាប់ពីស្តាប់បទបង្ហាញរបស់មន្ទីរបរិស្ថាន ស្តីពីការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប និងការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក។ លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងដែន ជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងត្រូវពិនិត្យឡើងវិញ នូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់កាន់កាប់ដីក្នុងតំបន់ទាំងបួន គឺតំបន់ស្នូល តំបន់ចីរភាព តំបន់អភិរក្ស និងតំបន់សហគមន៍។ លោក អភិបាលរងខេត្ត បានណែនាំបន្ថែម ដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះរូបភាពណាក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេង ឆ្លងកាត់ខេត្តសៀមរាប ក៏បញ្ហាដែលកើតមានឡើងផងដែរ […]

ទោះមានបញ្ហាព្រំដែន តែវិស័យទេសចរណ៍ របស់កម្ពុជានៅតែមានភាពរឹងមាំ

ខណៈភ្ញៀវទេសចរបរទេស ជឿជាក់លើសុវត្ថិភាពនៅកម្ពុជា  អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែន នៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេស មានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើន ភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំ នៃមូលដ្ឋានវិស័យទេសចរណ៍ វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើន សេចក្តីទុកចិត្ត និងសេវាកម្មរបស់យើង ជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរជនជាតិអ៉ីតាលី បានលើកឡើងថា ពួកគាត់បានទទួលព័ត៌មាន ពីមិត្តភក្តិពីជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពួកគាត់មិនមានការភ័យខ្លាចនោះទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីសុខសុវត្ថិភាពរួចហើយ ហើយជម្លោះនោះក៏នៅឆ្ងាយពីតំបន់ទេសចរណ៍អង្គរ  ជាពិសេសពួកគាត់ ជឿជាក់លើសុវត្ថិភាពនៅ កម្ពុជា។ ពួកគាត់ថា បញ្ហាជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលប្រទេសទាំង២ គួរតែបញ្ចប់ ព្រោះសង្គ្រាមមិនអាចធ្វើឱ្យ ប្រជាជនមានក្ដីសុខនោះឡើយ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់

ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥, ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់។ Wednesday, 20 August 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT) comprising of representatives from 5 countries, led by Colonel NAZLEE […]

តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ

ភ្នំពេញ៖ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន  ស្រី ស៊ីណា  ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។ ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង  រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ។ សូមរម្លឹកថា​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះ​ឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត […]

តើអ្នកណា ថ្លើមធំម្ល៉េះ បើកដៃឲ្យក្រុមឈ្មួញ នាំសាច់មាន់ និង ប្រហិត សម្រុកចេញពីថៃ ចូលកម្ពុជា តាមច្រកមួយកន្លែងក្នុង ភូមិអូរបីជាន់

បន្ទាយមានជ័យ÷ នគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក ៩១១ បាន បង្រ្កាបក្រុមឈ្មួញ នាំសាច់ មាន់ សាច់ជ្រូក ប្រហិត បានជាបន្តបន្ទាប់ ដែលក្រុមឈ្មួញទាំងនេះ បានលួចនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាំងយប់ ទាំងថ្ងៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹង ដោយការឈ្លានពានពីសំណាក់ចោរសៀម មកលើទឹកកម្ពុជា ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជារឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដោយករណីនេះ កំពុងធ្វើឲ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និង អាយុជីវិត  ។ សូមរំលឹកថា […]

អង្គការ «សហព័ន្ធខ្មែរកម្ពុជាក្រោម – KKF» បែកបាក់គ្នាដោយសារផលប្រយោជន៍បក្សពួក

ប្រភពព័ត៌មានបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ថា តើថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បច្ចុប្បន្នអាចធ្វើអ្វីសម្រាប់សហគមន៍ នៅពេលដែលការរួបរួមផ្ទៃក្នុងរបស់អង្គការ មិនទាន់មាននិរន្តរភាពនៅឡើយ។ តើមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមបច្ចុប្បន្ន នៅតែចង់រកគោលដៅរួម នៅពេលដែលពួកគេរកតែផលប្រយោជន៍បក្សពួកខ្លួន លុបបំបាត់តួនាទីរបស់មនុស្សសំខាន់ពីមុន ដែលបានលះបង់ខ្លួនឯងក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនខ្មែរក្រោម។ប្រភពបន្តថា ត្រូវបានតែងតាំងមុខតំណែង ដែលហាក់ដូចជាត្រូវចេញទៅទទួលបន្ទុក ប្រមូលវិភាគទាន និងពង្រឹងសាមគ្គីភាពរបស់បងប្អូនខ្មែរក្រោមទាំងអស់ ប៉ុន្តែ លោក សឺន ហួ – ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រាន់តែជាការនាំមុខក្នុងការទាក់ទាញប្រជាជនមកពីស្រុកកំណើត នៅ ខេត្តព្រះត្រពាំង (Tra Vinh), ចូលរួមមើលងាយ បរិហារកេរ្តិ៍ និងផ្តាច់ខ្លួនប្រជាពលរដ្ឋខ្មែរក្រោម ដែលមានប្រភពមកពីតំបន់ផ្សេងៗ ដូចជាខេត្តឃ្លាំង (Soc Trang), ខេត្តពលលាវ (Bac Lieu), ជាពិសេស ព្រះតេជព្រះគុណ ធី ធី ធម្មោ, ព្រះតេជព្រះគុណ ទៀ ថេន និង លោក ត្រឹង […]

ចាប់ខ្លួនយុវជនចំនួន០៩ នាក់ ពាក់ព័ន្ធករណីឃាតកម្ម (គប់ដោយដាវសាំម៉ូរ៉ៃ)

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានអះអាងថា នៅវេលាម៉ោង២១:៥០ នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២ នាក់ បើកម៉ូតូចំនួន០១ គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មិនស្គាល់ម៉ាក និងផ្លាកលេខ ប្រដាប់ដោយដុំថ្ម គប់ទៅលើតូបសាក់រូប យីហោជាងក្រឹម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានស្រែកថា “ពួកឯងចេញមកកាប់គ្នា” ភ្លាមនោះពួកគេក៏បើកម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។ ចំណែកអ្នកនៅខាងក្នុងតូបសាក់រូប មានគ្នាចំនួន ០៧នាក់ រួមទាំងជនរងគ្រោះ បានស្ទុះដើរចេញមកខាងក្រៅ ប៉ុន្តែមិនចំណាំបាននូវភិនភាគ ឬអត្តសញ្ញាណភាគីទំនាស់ឡើយ។ បន្ទាប់មក ឈ្មោះ ថុន ធាន ភេទប្រុស អាយុ១៧ ឆ្នាំ បានបើកម៉ូតូឌុបជនរងគ្រោះ ចេញពីតូបសាក់ ទៅយកប្រាក់ពីផ្ទះ ដើម្បីទិញរបស់ហូប ដោយឡែក នៅតូបសាក់ បក្ខពួកជនរងគ្រោះ ចំនួន០៣ នាក់ទៀត ក្នុងនោះមានឈ្មោះ កែវ វ៉ាន់ឌី ផងដែល បានជិះម៉ូតូចំនួន០២ គ្រឿង មកដល់ ក៏មានអ្នកនិយាយប្រាប់ពួកគេពីទំនាស់ខាងលើ បន្តិចក្រោយមកឈ្មោះ ថុន […]

0
    0
    Your Cart
    Your cart is emptyReturn to Donation