អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ ពាន់នាក់ចូលរួម ទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ យើងបានកំណត់នៅថ្ងៃទី៣ ខែសីហា ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា ដោយសារបញ្ហាព្រំដែន គណៈកម្មការក៏បានលើកមកថ្ងៃទី៣១ ខែសីហានេះវិញ។ យ៉ាងណាក៏មានអត្តពលិកអន្តរជាតិមួយចំនួន បានសំណូមពរ ដោយពួកគាត់បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចរាល់ហើយ ទើបគណៈកម្មការសម្រេចរៀបចំឱ្យមានការរត់កម្សាន្តក្រៅផ្លូវការនៅតំបន់អង្គរ ជូនពួកគាត់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា សម្រាប់អត្តពលិកចូលរួមរត់ប្រណាំងនៅឆ្នាំនេះ មានចំនួនសរុប ៤ ២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ […]
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងវេទិកាធុរកិច្ចអូស្រ្តាលី-អាស៊ានឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងវេទិកាធុរកិច្ចអូស្រ្តាលី-អាស៊ានឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ទីក្រុងអាដែលឡែត ថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៥
៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង

៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង 31Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣១ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ On the morning of July 29, 2025, immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 29, 2025, they […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។ – អរគុណសន្តិភាព ! – អរគុណនយោបាយឈ្នះឈ្នះ ! – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
យន្តហោះដំបូងគេ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ទិសដៅ ឌូបៃ-បាងកក-សៀមរាបបានចុះចត នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប អង្គរ

ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់មួយទៀត នៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួន បានចុះចតជាផ្លូវការនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥នេះ។ ជើងហោះហើរដំបូងនេះ ជាយន្តហោះ Boeing 777-300ER ដែលបានចុះចតលើកដំបូងជាប្រវត្តិសាស្ត្រនេះ ត្រូវបានស្វាគមន៍យ៉ាងអធិកអធម ពីគណៈប្រតិភូស្វាគមន៍រួមមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងភ្ញៀវកិត្ដិយសជាតិនិងអន្ដរជាតិ ជាច្រើនរូបទៀត។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖ “ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emiratesមានប្រសាសន៍ថា៖“កាលពីមួយឆ្នាំមុន បានបន្តការហោះហើរទៅកាន់រាជធានីភ្នំពេញជា ហើយនៅថ្ងៃនេះបានបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មី ដោយបន្ថែមទៅលើបណ្តាញហោះហើរនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលកំពុងតែមានការរីកចម្រើន។ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។លោកជឿជាក់ថា ផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក ជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម […]
រកឃើញហើយអ្នកផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២រយគ្រួសារវឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

មណ្ឌលគិរី : ផ្អែកតាមឯកសារតឹកតាងជាច្រើនគេរកឃើញថា អ្នកផ្ដើមគំនិតដែលធ្វើឲ្យមានភាពជ្រួលច្របល់ ក្លាយជាវិបត្តិដីធ្លីគួរឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងធ្វើឱ្យថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានការភាន់ច្រឡំនោះ គឺបណ្ដាល មកពីបុគ្គលឈ្មោះ សាន សូត្រ និងប្រព័ន្ធអំពើពុករលួយថ្នាក់មូលដ្ឋាន ។ តាមសេចក្ដីរាយការណ៍ និងភស្តុតាងឯកសារជាច្រើនបានឲ្យដឹងថា ឈ្មោះ សាន សូត្រ ហៅ ប្លោក បានឃុបឃិតជាមួយអាជ្ញាធររៀបចំឆាកល្ខោនដោយយកឈ្មោះពលរដ្ឋពីខេត្តផ្សេងៗមកតាងឈ្មោះនៅលើដីស្រល់ ឬដីរបស់ក្រុមហ៊ុន Sampling ក្រុមហ៊ុន Wozhi Shan និងក្រុមហ៊ុន ហួរលីង ជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផល ហើយបានឱ្យឈ្មោះ សាក់ ហ៊ាន ជាចៅសង្កាត់ស្ពានមានជ័យប្រថាប់ត្រាទទួលស្គាល់ , ចំណែកឈ្មោះ ឈាង ប៉ាក់សួរ ចាំទទួលទិញ។ ប៉ុន្តែយ៉ាងនេះក្ដី យោងតាមកំណត់ហេតុមួយចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៨ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម […]