ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្តីបំភ្លឺព័ត៌មាន ចំពោះផ្សព្វផ្សាយថា៖ឡានអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកបំពានភ្លើងស្តុប មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកន្លែងកើតហេតុ

សេចក្តីបំភ្លឺព័ត៌មាន កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបាន ផ្សព្វផ្សាយថា “ឡានអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកបំពានភ្លើងស្តុប មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកន្លែងកើតហេតុ(ព័ត៌មានបឋម)” ពាក់ព័ន្ធនឹងករណីនេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖ ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺខាងក្រោមនេះ
ជនភៀសសឹក ១ពាន់៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ពាន់៨៩០គ្រួសារ ស្មើនឹង ៦ពាន់១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ពាន់៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៩៩០គ្រួសារ ស្មើនឹង ៣ពាន់១៦៥នាក់ និងចំនួន ៩០០គ្រួសារ ស្មើនឹង ២ពាន់៩៤២នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ខណៈ ថ្ងៃទី១ ខែកញ្ញា បងប្អូនជនភៀសសឹកចំនួន ២៣៤គ្រួសារ ស្មើនិង ៧៨១នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយចំពោះទីតាំងសុវត្ថិភាពក៏មានការថយចុះចំនួន៤ទីតាំងផងដែរ ។ ក្នុងនោះអាជ្ញាធរ ក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម ។ ក្នុងន័យនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ […]
៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង

៣១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង 31Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣១ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ On the morning of July 29, 2025, immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 29, 2025, they […]
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រយៈពេលពេញមួយខែ នៃការអនុវត្តបទឈប់បាញ់ បើទោះបីស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រយៈពេលពេញមួយខែ នៃការអនុវត្តបទឈប់បាញ់ បើទោះបីស្ថានភាពនៅផុយស្រួយ ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងរវាងភាគីកម្ពុជា-ថៃ និងភាគីពាក់ព័ន្ធ ហើយបានសម្រេចលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសការផ្ទុះអាវុធជាថ្មី។ នេះបង្ហាញពីការខិតខំរបស់ភាគីទាំងពីរ ដែលផ្តល់តម្លៃដល់បទឈប់បាញ់ និងការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំយើងដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ តិចសាស់ និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។ – អរគុណសន្តិភាព ! – អរគុណនយោបាយឈ្នះឈ្នះ ! – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យ ការអនុវត្តបទឈប់បាញ់គ្នា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ

ថ្ងៃសុក្រ ៦ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យ ការអនុវត្តបទឈប់បាញ់គ្នា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសារជូនសាធារណជនពិចារណា

1- អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?» សូមពិនិត្យ និងពិចារណា៖ 2- បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ […]
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

ក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ ដែលអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយ។ កន្លងមកព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានប្រឌិតឡើង តាមរយៈអត្ថបទ រូបភាព វីដេអូ ឬជាសំឡេង នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឱ្យជ្រួលច្របល់ដល់សង្គមជាតិ។ លោក បុង ឆវ័ន បញ្ជាក់ទៀតថា ស្របពេលប្រទេសជាតិ មានជម្លោះព្រំដែននេះដែរ មានក្រុមមួយចំនួនតូច បានក្លែងបន្លំព័ត៌មាន […]
សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរនូវសារធាតុញៀនទៅតុលាការ

ខេត្តសៀមរាប៖ ដោយអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត។ កម្លាំងបានចុះដល់ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅវេលាម៉ោង១៧ និង ០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល […]
ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនពាក់ព័ន្ធ បទល្មើសប្រព្រឹត្ត អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដាវកាប់លើជនរងគ្រោះ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ។

ការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ តាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ដែលត្រូវឃាត់មានឈ្មោះ ដួង ភារម្យ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូចំនួន០១ គ្រឿង មានអ្នករួមដំណើរម្នាក់ តាមពីក្រោយ និងកាប់ជនរងគ្រោះឈ្មោះ ផល សំណាង មុខរបរ កសិករ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាបនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ បណ្ដាលឱ្យរងរបួសដៃខាងឆ្វេង (ដេរចំនួន០៥ថ្នេរ) ក្រោយមក […]