សមត្ថកិច្ចខេត្តសៀមរាប ចុះពិនិត្យទីតាំងលក់ទំនិញចាប់ហួយ រកឃើញ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច ចំនួន ៤០កេស

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយ និងគ្រឿងក្រអូប មួយកន្លែងដែលស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ច រកឃើញ បារីអេឡិចត្រូនិច ចំនួន ៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស បន្ថែមទៀតផងដែរ៕
ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់

ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥, ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់។ Wednesday, 20 August 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT) comprising of representatives from 5 countries, led by Colonel NAZLEE […]
តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ

ភ្នំពេញ៖ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។ ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ។ សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត […]
ចាប់ខ្លួនយុវជនចំនួន០៩ នាក់ ពាក់ព័ន្ធករណីឃាតកម្ម (គប់ដោយដាវសាំម៉ូរ៉ៃ)

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានអះអាងថា នៅវេលាម៉ោង២១:៥០ នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២ នាក់ បើកម៉ូតូចំនួន០១ គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មិនស្គាល់ម៉ាក និងផ្លាកលេខ ប្រដាប់ដោយដុំថ្ម គប់ទៅលើតូបសាក់រូប យីហោជាងក្រឹម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានស្រែកថា “ពួកឯងចេញមកកាប់គ្នា” ភ្លាមនោះពួកគេក៏បើកម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។ ចំណែកអ្នកនៅខាងក្នុងតូបសាក់រូប មានគ្នាចំនួន ០៧នាក់ រួមទាំងជនរងគ្រោះ បានស្ទុះដើរចេញមកខាងក្រៅ ប៉ុន្តែមិនចំណាំបាននូវភិនភាគ ឬអត្តសញ្ញាណភាគីទំនាស់ឡើយ។ បន្ទាប់មក ឈ្មោះ ថុន ធាន ភេទប្រុស អាយុ១៧ ឆ្នាំ បានបើកម៉ូតូឌុបជនរងគ្រោះ ចេញពីតូបសាក់ ទៅយកប្រាក់ពីផ្ទះ ដើម្បីទិញរបស់ហូប ដោយឡែក នៅតូបសាក់ បក្ខពួកជនរងគ្រោះ ចំនួន០៣ នាក់ទៀត ក្នុងនោះមានឈ្មោះ កែវ វ៉ាន់ឌី ផងដែល បានជិះម៉ូតូចំនួន០២ គ្រឿង មកដល់ ក៏មានអ្នកនិយាយប្រាប់ពួកគេពីទំនាស់ខាងលើ បន្តិចក្រោយមកឈ្មោះ ថុន […]
បុគ្គលិកធនាគារម្នាក់ ប្រើអំពើហិង្សាមកលើ មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១.២៤នាទី នៅចំណុចបន្ទប់ជួលក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា ( ច្រានជនរងគ្រោះដួលទៅលើដី ដោយក្បាលត្រូវនឹងថ្ម បណ្តាលហូរឈាម)។ បង្កឡើងដោយជនសសង្ស័យឈ្មោះ ថៃ វិសុទ្ធ ភែទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានស្រុកកំណើតនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានផឹកស្រាវឹង ឈ្លោះជាមួយម្ចាស់ផ្ទះជួល។ បន្ទាប់មកម្ចាស់ផ្ទះជួល បានទូរស័ព្ទមកជនរងគ្រោះឈ្មោះ សោ តារា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេភូមិតាវៀន រស់នៅភូមិកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួល ជនរងគ្រោះក៏ចុះទៅជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យខាងលើ រុញជនរងគ្រោះដួលទៅលើដី បណ្តាលឲក្បាលបោកប៉ះនឹងថ្ម រយាស់ហូរឈាម បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ហើយនាំខ្លួនជនសង្ស័យមកប៉ុស្តីរដ្ឋបាលដើម្បីសាកសួរអង្គហេតុ ហើយជនសង្ស័យក៍បានឆ្លើយសារភាពទាងស្រុងពីករណីខាងលើនេះ។គរណីនេះដែលជនបង្ករត្រូវបាននគរបាលបុស្តិ៍នំាយកទៅអធិកាដ្ឋាននគរបាលក្រុងសៀមរាប។ យ៉ាងណាមិញសារព័ត៌មានយើងខ្ញុំមិនទាន់ទទួលបានរបាយការណ៍ពីអធិការក្រុងនៅឡើយ។ ដូច្នេះសូមរងចំាតាមដានភាគបន្ត៕
ស្រាវជ្រាវ និងសហការឃាត់ខ្លួន យុវជនដែលបាន ធ្វើសកម្មភាព វាយទៅលើស្ត្រី ( អ្នកសុំទានសរសៃខ្ចី ) និងជេរប្រមាថ

ក្រោមកិច្ចសហការដ៏ល្អ រវាងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីមួយ មានរយះពេល ២៤វិនាទី ដោយភ្ជាប់រូបភាពមានប្រើអំពើហិង្សាដោយចេតនា ( វាយអ្នកសុំទានសរសៃខ្ចី ) ប្រព្រឹត្តនៅត្រង់ចំណុច មុខម៉ាត 7 ELEVEN ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ (ម៉ោងកាំមេរ៉ាសុវត្ថិភាព) ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយទៅលើស្ត្រីអ្នកសុំទាន និងបានជេរប្រមាថផងដែរ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះជាស្រ្តីរងគ្រោះ ក៏បានបាត់ខ្លួនមិនដឹងទៅរស់នៅទីណាដែរ។បន្ទាប់ពីទទួលបានព័ត៌មានតាមរយះគណនីហ្វេសប៊ុកឈ្មោះ Ro […]
ពលរដ្ឋរាយការណ៍ តាមរយៈទូរស័ព្ទ 1296 កងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបករណីក្មេងទំនើងបានភ្លាម

ខេត្តសៀមរាប៖ នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាបបានបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបាន ឃើញក្មេងទំនើងនឹងឃាត់ខ្លួនបាន ០១ នាក់(០២នាក់ផ្សេងទៀតបានរត់គេចខ្លួន)មានឈ្មោះ សុខរិទ្ធ វណ្ណអាឡិច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន រស់នៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ វត្តុតាងចាប់ដកហូតវត្ថុរួមមាន : ម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន […]
រកឃើញហើយអ្នកផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២រយគ្រួសារវឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

មណ្ឌលគិរី : ផ្អែកតាមឯកសារតឹកតាងជាច្រើនគេរកឃើញថា អ្នកផ្ដើមគំនិតដែលធ្វើឲ្យមានភាពជ្រួលច្របល់ ក្លាយជាវិបត្តិដីធ្លីគួរឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងធ្វើឱ្យថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានការភាន់ច្រឡំនោះ គឺបណ្ដាល មកពីបុគ្គលឈ្មោះ សាន សូត្រ និងប្រព័ន្ធអំពើពុករលួយថ្នាក់មូលដ្ឋាន ។ តាមសេចក្ដីរាយការណ៍ និងភស្តុតាងឯកសារជាច្រើនបានឲ្យដឹងថា ឈ្មោះ សាន សូត្រ ហៅ ប្លោក បានឃុបឃិតជាមួយអាជ្ញាធររៀបចំឆាកល្ខោនដោយយកឈ្មោះពលរដ្ឋពីខេត្តផ្សេងៗមកតាងឈ្មោះនៅលើដីស្រល់ ឬដីរបស់ក្រុមហ៊ុន Sampling ក្រុមហ៊ុន Wozhi Shan និងក្រុមហ៊ុន ហួរលីង ជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផល ហើយបានឱ្យឈ្មោះ សាក់ ហ៊ាន ជាចៅសង្កាត់ស្ពានមានជ័យប្រថាប់ត្រាទទួលស្គាល់ , ចំណែកឈ្មោះ ឈាង ប៉ាក់សួរ ចាំទទួលទិញ។ ប៉ុន្តែយ៉ាងនេះក្ដី យោងតាមកំណត់ហេតុមួយចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៨ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម […]