ជនភៀសសឹក ១ពាន់៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ពាន់៨៩០គ្រួសារ ស្មើនឹង ៦ពាន់១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ពាន់៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៩៩០គ្រួសារ ស្មើនឹង ៣ពាន់១៦៥នាក់ និងចំនួន ៩០០គ្រួសារ ស្មើនឹង ២ពាន់៩៤២នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ខណៈ ថ្ងៃទី១ ខែកញ្ញា បងប្អូនជនភៀសសឹកចំនួន ២៣៤គ្រួសារ ស្មើនិង ៧៨១នាក់  បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយចំពោះទីតាំងសុវត្ថិភាពក៏មានការថយចុះចំនួន៤ទីតាំងផងដែរ ។ ក្នុងនោះអាជ្ញាធរ ក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម ។ ក្នុងន័យនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ […]

អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ ពាន់នាក់ចូលរួម ទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។  ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ យើងបានកំណត់នៅថ្ងៃទី៣ ខែសីហា ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា ដោយសារបញ្ហាព្រំដែន គណៈកម្មការក៏បានលើកមកថ្ងៃទី៣១ ខែសីហានេះវិញ។ យ៉ាងណាក៏មានអត្តពលិកអន្តរជាតិមួយចំនួន បានសំណូមពរ ដោយពួកគាត់បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចរាល់ហើយ ទើបគណៈកម្មការសម្រេចរៀបចំឱ្យមានការរត់កម្សាន្តក្រៅផ្លូវការនៅតំបន់អង្គរ ជូនពួកគាត់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា សម្រាប់អត្តពលិកចូលរួមរត់ប្រណាំងនៅឆ្នាំនេះ មានចំនួនសរុប ៤ ២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ […]

ស្ថានភាពជំនន់ទឹកភ្លៀង បានលិចលង់ភូមិឋាន នៅឃុំចំនួន៣ ក្នុងស្រុកពួក

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើង ទទួលរងនូវសម្ពាធអាកាសទាប បានបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ន្មានថ្ងៃមកទេ បានបណ្តាលឲ្យឃុំចំនួនបីនៅបែកខាងលើ របស់ស្រុក  ពួក ទទួលរងការលិចលង់ដោយទឹកភ្លៀង មានឃុំ ត្រីញ័រ , ឃុំរើល និង ឃុំកែវពណ៌ ។ លោកបានបញ្ជាក់ថា ឃុំទាំងបីដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ភូមិចំនួន ១៩ភូមិ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ ,មណ្ឌលសុខភាព ២កន្លែង ,សាលារៀន ២ខ្នង ស្នាក់ការបក្ស ១កន្លែង ,ប៉ុស្តិនគរបាលរដ្ឋបាល ១កន្លែង ,វត្ត ១កន្លែង ,ទឹកលិចហូរកាត់ផ្លូវកៅស៊ូ ២ខែ្ស ប្រវែង ១១០ម៉ែត្រ ,និង ផ្លូវលំ ចំនួន ៣០ខ្សែ មានប្រវែង ១៥ពាន់៨៣០ម៉ែត្រ និង លិចដំណាំស្រូវ ១៧៦ហិចតា ។ […]

អគ្គនាយកគយកម្ពុជាអះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ បើតាមមន្ត្រីគយ អង្ករដំណើបដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួចម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្តទៅកាន់ទីតាំងដែលមានតម្រូវការទាំងនោះ។ ពាក់ព័ន្ធស្ថានភាពការខ្វះខាតអង្ករដំណើបនៅកម្ពុជា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន […]

ចាប់ទំនិញគេចពន្ធរាប់សិបតោន នាំចូលពីថៃនៅស្រុកម៉ាឡៃ ឃាត់ខ្លួនម្ចាស់ទំនិញម្នាក់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ឃ្លាំង លាក់ទុកទំនិញគេចពន្ធរាប់សិបតោន មានសាច់បង្កកនិងទំនិញចាប់ហូយ នាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើង ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់ លោកស្វាយ ជា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ សមត្ថកិច្ចពុំបានបញ្ជាក់លម្អិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែងតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ ជួល ទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាស៊ីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕

សមត្ថកិច្ចខេត្តសៀមរាប ចុះពិនិត្យទីតាំងលក់ទំនិញចាប់ហួយ រកឃើញ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច ចំនួន ៤០កេស

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយ និងគ្រឿងក្រអូប មួយកន្លែងដែលស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ច រកឃើញ បារីអេឡិចត្រូនិច ចំនួន ៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស បន្ថែមទៀតផងដែរ៕

តើអ្នកណា ថ្លើមធំម្ល៉េះ បើកដៃឲ្យក្រុមឈ្មួញ នាំសាច់មាន់ និង ប្រហិត សម្រុកចេញពីថៃ ចូលកម្ពុជា តាមច្រកមួយកន្លែងក្នុង ភូមិអូរបីជាន់

បន្ទាយមានជ័យ÷ នគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក ៩១១ បាន បង្រ្កាបក្រុមឈ្មួញ នាំសាច់ មាន់ សាច់ជ្រូក ប្រហិត បានជាបន្តបន្ទាប់ ដែលក្រុមឈ្មួញទាំងនេះ បានលួចនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាំងយប់ ទាំងថ្ងៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹង ដោយការឈ្លានពានពីសំណាក់ចោរសៀម មកលើទឹកកម្ពុជា ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជារឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដោយករណីនេះ កំពុងធ្វើឲ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និង អាយុជីវិត  ។ សូមរំលឹកថា […]

កិច្ចប្រជុំសម្របសម្រួល និង ផ្សព្វផ្សាយ ការអនុវត្តន៍និតិវិធី ផ្តល់មូលនិធិសមធម៌ សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុង សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័គឺមានសារៈសំខាន់​ សម្រាប់ការគាំទ្រដល់ប្រជាជនគន្លឹះ ក្នុងការទទួលបាន សេវាមេរោគអេដស៍ និងសុខភាព ជាពិសេស ការព្យាបាលជម្ងឺកាមរោគ ។ តាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំសម្របសម្រួល និង ផ្សព្វផ្សាយ ការអនុវត្តនីតិវិធី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុង សេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង ជម្ងឺអេដស៍នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគារ សុខាល័យអង្គរ, ខេត្តសៀមរាប។ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាគំនិតផ្តួចផ្តើមឈ្នះ-ឈ្នះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា រ៉ាប់រងការចំណាយពាក់ព័ន្ធទាំងអស់ សម្រាប់ទាំងប្រជាជនគន្លឹះ ចំណែកឯអ្នកផ្តល់សេវាថែទាំសុខភាពក៏នឹងទទួល កម្រៃសេវាដែលគេបានផ្តល់ ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ រំពឹងថាការចុះឈ្មោះ ប្រជាជនគន្លឹះឲ្យទទួលបាន មសស អាចឲ្យយើង ឈានទៅស្វែងរកឃើញអ្នកផ្ទុកមេរោគអេដស៍ដែលនៅសល់ពីប្រមាណ ៧ពាន់ ទៅ ៨ពាន់នាក់ ដែលមិនទាន់ទទួលការថែទាំព្យាបាលនៅឡើយ ។ នៅពេលដែលបានចុះឈ្មោះ […]

រកឃើញហើយអ្នកផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២រយគ្រួសារវឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

មណ្ឌលគិរី : ផ្អែកតាមឯកសារតឹកតាងជាច្រើនគេរកឃើញថា អ្នកផ្ដើមគំនិតដែលធ្វើឲ្យមានភាពជ្រួលច្របល់ ក្លាយជាវិបត្តិដីធ្លីគួរឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងធ្វើឱ្យថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានការភាន់ច្រឡំនោះ គឺបណ្ដាល មកពីបុគ្គលឈ្មោះ សាន សូត្រ និងប្រព័ន្ធអំពើពុករលួយថ្នាក់មូលដ្ឋាន ។ តាមសេចក្ដីរាយការណ៍ និងភស្តុតាងឯកសារជាច្រើនបានឲ្យដឹងថា ឈ្មោះ សាន សូត្រ ហៅ ប្លោក បានឃុបឃិតជាមួយអាជ្ញាធររៀបចំឆាកល្ខោនដោយយកឈ្មោះពលរដ្ឋពីខេត្តផ្សេងៗមកតាងឈ្មោះនៅលើដីស្រល់ ឬដីរបស់ក្រុមហ៊ុន Sampling ក្រុមហ៊ុន Wozhi Shan និងក្រុមហ៊ុន ហួរលីង ជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផល  ហើយបានឱ្យឈ្មោះ សាក់ ហ៊ាន ជាចៅសង្កាត់ស្ពានមានជ័យប្រថាប់ត្រាទទួលស្គាល់ , ចំណែកឈ្មោះ ឈាង ប៉ាក់សួរ ចាំទទួលទិញ។ ប៉ុន្តែយ៉ាងនេះក្ដី យោងតាមកំណត់ហេតុមួយចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៨ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម […]

0
    0
    Your Cart
    Your cart is emptyReturn to Donation