ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:២២:៣២ ល្ងាច

Position 1

បុរី ឃុនសេង

យុវជនម្នាក់ឈប់ម៉ូតូចាំមិត្តភ័ក្ត្រ ត្រូវជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត

យុវជនម្នាក់ឈប់ម៉ូតូចាំមិត្តភ័ក្ត្រ ត្រូវជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត

ខេត្តសៀមរាប៖ ពិតជាសាហាវណាស់ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំដូចសត្វធាតុជាច្រើនកាំបិតពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ដោយមិនដឹងមូលហេតុ អ្វីសោះ ខណះជនរងគ្រោះកំពុងឈប់អង្គុយលើម៉ូតូចាំមិត្តភ័ក្ត្រក្រោយ សណ្ឋាគារ សូហ្វីតែល (Sofitel hotel ។

ហេតុការណ៍ដ៍សាហាវព្រៃផ្សៃនេះ បង្ករដោយជនមិនស្គាល់មុខ កើតឡើងនៅវេលាម៉ោង ០០:១៥នាទីរំលង អាធ្រាត ឈានចូលថ្ងៃទី ២៦ មករា ឆ្នាំ២០២០ ក្នុងចុំណុចក្រោយ អូតែល សូហ្វីថេល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប ។ បើតាមការអោយដឹងពីសមត្ថកិច្ចដែលបានចុះ ពិនិត្យកន្លែងកើតហេតុ សន្និដ្ឋានថា​ ជា អំពើហឹង្សាមានស្ថានទម្ងន់ទោស។

ចំណែក សពជនរងគ្រោះមានឈ្មោះ ហេង វីឆាយ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រសាំង សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ លក់ទិញអេតចាយ។ ទោះជាយ៉ាងក៍ដោយ ពត៌មានបឋម តាមការសាកសួរបំភ្លឺ របស់សមត្ថកិច្ច ពីអ្នកជិះជាមួយបានអោយយើងដឹងថាគឺជនរងគ្រោះឈប់ម៉ូតូចាំគ្នា ហើយជនមិនស្លាល់មុខបានមកកាប់ពីក្រោយតែម្តង ។

ផ្អែកតាមការពិនិត្យសាកសព ជនរងគ្រោះ គេឃើញជុំវិញខ្លួនសាកសព មានស្នាមកាប់នៅលើក្បាលខាងក្រោយឈៀងខាងស្តាំរាងដូចក្រចកសេះមានប្រវែង១៥ ស.ម ធ្លាយដល់លលាក្បាល។ បច្បុន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃឃាតកម្មនេះ បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14