ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:០២:២៧ ព្រឹក

Position 1

បុរី ឃុនសេង

ចំបុីខ្មៅ ចេញពីពន្ធនាគារ​មានសេរីភាពវិញហើយ បន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ចំបុីខ្មៅ ចេញពីពន្ធនាគារ​មានសេរីភាពវិញហើយ បន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ យិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែត្រូវបានបុរស មានគ្នា៣នាក់ ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន៣ក្រញ៉រ។

យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយផ្តន្ទាទោស យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។

ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានជាប់ឃុំអស់រយៈពេល ១ឆ្នាំមកនេះ។


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14