ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:១២:១១ ព្រឹក

Position 1

បុរី ឃុនសេង

អគ្គិភ័យស្វាគមន៍ផ្ទះឈើមួយខ្នង ជិតសណ្ឋគារសុខា តែត្រូវសមត្ថកិច្ចជួយពន្លត់ទាន់!

អគ្គិភ័យស្វាគមន៍ផ្ទះឈើមួយខ្នង ជិតសណ្ឋគារសុខា តែត្រូវសមត្ថកិច្ចជួយពន្លត់ទាន់!

ខេត្តសៀមរាប៖​ សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងសង់ផ្ទាល់ដីដំបូលស័ង្កសីទំហំ៨ម៉ែត្រគុណ ១០ម៉ែត្រ អស់ទាំងស្រុង និងខូចទ្រព្យសម្បត្តិមួយចំនួនធំទៀត។តែមិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ ដោយសារសមត្ថកិច្ច ជួយពន្លត់ទាន់ពេល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១៤ រសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅជិតវត្តកេសសារ៉ារាម ជាប់និងសណ្ឋាគារសុខា ក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការរិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ដោយសារផ្លូវចូលផ្ទះរងគ្រោះមានលក្ខណៈតូចចង្អៀតពេក ទើបធ្វើឲ្យសមត្ថកិច្ចពិបាកធ្វើដំណើរទៅជួយពន្លត់ ទើបបណ្តាលឲ្យឆេះអស់យ៉ាងដូច្នេះ។លោកបន្តថា ម្ចាស់ផ្ទះឈ្មោះចាម ណាស៊ី ភេទ ស្រីអាយុ៧០ឆ្នាំ មុខរបរលក់ដូរក្នុងសាលាកេសរ៉ារ៉ាម ក្នុងភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកបន្ថែមថា សម្ភារៈខាតបង់រួមមាន៖ផ្ទះឈើចាស់ផ្ទាល់ដីដំបូលស័ង្កសីទំហំ៨ម៉ែត្រគុណ១០ម៉ែត្រទាំងស្រុង-ទូរទស្សន៍២គ្រឿង-ទូរទឹកកក១គ្រឿង-ស៊ីឌីនិងបាស០១កំផ្លេរ-ឯកសារសំគាល់ខ្លួន០១គ្រួសារ៧នាក់-ឡាន០១គ្រឿងម៉ាក កាមរីឆ្លាមពាក់ផ្លាកលេខ ភ្នំពេញ២S-៧៧៤២ របស់ឈ្មោះឃឹម ស៊ីលីន ភេទស្រីអាយុ៤៤ឆ្នាំជាអ្នកជិតខាងយកទៅផ្ញើ។

លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចប្រើប្រាស់ឡានទឹកនគរបាលអស់២ឡាន ឡានទឹកអាវុធហត្ថ២ឡាន និងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃដដែល។មូលហេតុមិនដឹងនៅឡើយ។ករណីនេះឆាបឆេះនេះ ដោយសារម្ចាស់ផ្ទះចាក់សោរផ្ទះចោលរួចទៅធ្វើការនិងលក់ដូរ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការរិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តសៀមរាប បានសំណូមពរឲ្យពលរដ្ឋទូទៅមេត្តាកុំសាងសង់ផ្ទះនិងរបងរំលោភចូលចំណីផ្លូវ ធ្វើឲ្យផ្លូវចូលទៅក្នុងលំនៅដ្ឋានរបស់អស់លោករួមតូច ហើយពេលមានគ្រោះអាសន្នម្តងៗសមត្ថកិច្ចពិបាកក្នុងការជួយសង្គ្រោះណាស់៕

 


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14